ព័ត៌មានជាតិ
ពិធីសែនក្រុងពាលី បួងសួងសុំសុខសប្បាយ ក្នុងព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត
សៀមរាប៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត បានរៀបចំពិធីសែនក្រុងពាលី នៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយក្នុងឱកាសរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្រោមអធិបតីភាព លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗជាច្រើនរូបទៀត។

សៀមរាប-សង្ក្រាន្ត ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ ២០១៩ បន្តពីមហាព្រឹត្តិការណ៍អង្គរ-សង្ក្រាន្ត ដែលបានរៀបចំអស់រយៈពេល ៦ ឆ្នាំជាប់ៗគ្នាកន្លងមក ដោយសហភាពសហព័ន្ឋយុវជនកម្ពុជា ក្រោមដឹកនាំរបស់លោក ហ៊ុន ម៉ានី ដើមី្បរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោក តាមរយៈនៃការចូលរួមពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ បន្តពង្រីកកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ។ ចំណែក សៀមរាប-សង្ក្រាន្ត នេះ ត្រូវបានអាក់ខានវិញអស់រយៈពេលពីរឆ្នាំ ដោយសារការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។

ការរៀបចំនូវព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្តឡើងវិញនេះ អនុលោមទៅលើស្ថានភាពល្អប្រសើរដោយសាររាជរដ្ឋាភិបាលបានផ្តល់ការចាក់វ៉ាក់សាំងការពារប្រឆាំងនឹងកូវីដ-១៩ ជូនពលរដ្ឋបានស្ទើរតែ ១០០ ភាគរយ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ស្របពេលដែលស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពស្ងប់ស្កាត់ រាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញ នាចុងឆ្នាំ ២០២១ កន្លងទៅ ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ វិលទៅរកប្រក្រតីភាពឡើងវិញ។

កម្មវិធីសៀមរាប-សង្ក្រាន្តនេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ មានរៀបចំចំនួន២គោលដៅ គោលដៅទី១ នៅដងស្ទឹងក្នុងក្រុងសៀមរាប ដោយមានកម្មវិធីជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និងការប្រគុំតន្រ្តីខ្នាតយក្សពីរកន្លែង និងទី២ ដែលអ្នករៀបចំប្រសិទ្ធនាមថា ភូមិសង្ក្រាន្ត នឹងត្រូវធ្វើនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ន ជិតក្រុងអង្គរធំ ដែលមានពិធីបួងសួងសុំ សេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពួនភ្នំខ្សាច់ និងរួមមានការរៀបចំ ជាភូមិខ្ញុំ មានលេងល្បែងប្រជាប្រីយ៍ និងការលេងល្ខោនបាសាក់ ដែលតម្រូវឱ្យអ្នកចូលរួមកម្សាន្ត ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដូចជាហូល ផាមួង អាវប៉ាក់ ខោចែវ ជាដើម ដើម្បីនាំគ្នាលើកតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរ ព្រោះការស្លៀកពាក់បុរាណនេះ កូនខ្មែរនឹងនឹកឃើញដល់ប្រវត្ដិសាស្ដ្រវប្បធម៌ខ្មែរនាសម័យអង្គរ៕
អត្ថបទ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


