ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា ពោលពាក្យ ១ ឃ្លា ក្រោយអ្នកគាំទ្រកោតសរសើរពិធីការិនីជើងចាស់ ២ រូប
បច្ចុប្បន្នវិស័យសិល្បៈខ្មែរ កំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងវិស័យចម្រៀង, សម្តែង,ដើរម៉ូដ និងពិធីការិនីជាដើម។ ខណៈដែលអ្នកសិល្បៈក្មេងៗជំនាន់ក្រោយក៏កំពុងបង្ហាញវត្តមានព្រោងព្រាតលើវិថីមួយនេះផងដែរ។

ដោយឡែកបើងាកមកចាប់អារម្មណ៍ពិធីការិនីជើងចាស់ចំនួន ២ រូប ដែលកម្ពុជាថ្មីលើកយកមកបង្ហាញថ្ងៃនេះវិញ ថ្វីត្បិតតែមកដល់ពេលនេះ ពួកគេមានវ័យជ្រេហើយពិតមែន ប៉ុន្តែតំណែងនិងប្រជាប្រិយភាព ឬការគាំទ្រនៅរក្សាបានដូចដើមដោយគ្មានសិល្បៈជំនាន់ក្រោយរូបណាអាចប្រជែងទីផ្សារបានទេ។
ចំពោះពិធីការិនីទាំងពីររូបនេះគឺ ទី ១. អ្នកនាង គង់ សុជាតិ និងទី ២. អ្នកនាង យុគ ចិន្តា។ អ្នកទាំង២ ត្រូវបានគេចាត់ទុកថា ជាខ្ញីចាស់ដែលកាន់តែចាស់កាន់តែហិរដោយពុំមានប្រៀបប្រដូចបានឡើយ។ អ្នកនាង គង់ សុជាតិ និងអ្នកនាង យុគ ចិន្តា គឺទទួលបានការគាំទ្រលើប្រជាប្រិយភាពសមត្ថភាពនិងកោតសរសើរទាំងទេពកោសល្យជាដើម។




ជាក់ស្តែងមិនខុសពីមហាជននោះទេ សូម្បីអ្នកសិល្បៈដូចគ្នាក៏សរសើរអ្នកនាង គង់ សុជាតិ និងអ្នក នាង យុគ ចិន្តា ផងដែរ។ កញ្ញា ឌួង ហ្សូរីដា បានលើកឡើងថា បងស្រី គង់ សុជាតិ គឺជាពិធីការិនីរៀមច្បង និងជា Idol បន្ទាប់ពីបងស្រី យុគ ចិន្តា។ ពេលវេលាប្រឡូកក្នុងសិល្បៈជិត ២០ ឆ្នាំ ហើយក្តីប៉ុន្តែការរាប់អាននៅដោយក្តីគោរព និងស្រឡាញ់នៅតែមានចំពោះគ្នាពួកគាត់៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


