ជីវិតកម្សាន្ដ
គង់ សុជាតិ មោទនភាពខ្លាំង ខណៈកូនស្រីបណ្ដូលចិត្តបញ្ចប់ការសិក្សាដោយជោគជ័យ
អ្នកនាង គង់ សុជាតិ ពិធីការិនីល្បីឈ្មោះសម្តីចាក់ទឹកមិនលិច ខណៈកូនស្រីច្បងបញ្ចប់ការសិក្សាដោយជោគជ័យ នាងបានបង្ហាញអារម្មណ៍មោទនភាព និងសប្បាយរីករាយជាខ្លាំង។ អ្នកគាំទ្រយល់ឃើញថា នេះគឺជាលទ្ធផលល្អគាប់ប្រសើរមួយទៀត ដែលធ្វើឲ្យអ្នកនាង គង់ សុជាតិ ក្នុងនាមជាម្តាយ សម្តែងក្តីត្រេកអរចំពោះការខិតខំប្រឹងប្រែងសិក្សារបស់កូនស្រីពេលនេះ។ អ្នកនាង គង់ សុជាតិ ក៏បានលើកឡើងដែរថា វាជាជោគជ័យដ៏ល្អ និងធំធេងខ្លាំងណាស់ សម្រាប់កូនស្រីរបស់ខ្លួន ដែលមិនធ្វើឲ្យខ្លួនខកបំណង។

ពិធីការិនីចាស់វស្សាអ្នកនាង គង់ សុជាតិ បានថ្លែងពីអារម្មណ៍ថា “ការខិតខំរបស់កូនពិតជាមោទកភាពរបស់ម្តាយ និងក្រុមគ្រួសាររបស់យើងណាស់ ទីបំផុតកូនធ្វើវាបានហើយ ពិតជាកូនស្រីច្បងដ៏ល្អរបស់ម៉ាក់ណាស់ ជូនពរកូនឲ្យជោគជ័យបន្តទៀត ក្នុងជីវិត I love you somuch”។
ជាមួយគ្នានេះ រឿងដែលអ្នកគាំទ្រកត់សម្គាល់ និងសរសើរពិធីការិនីជើងចាស់រូបនេះទៀតនោះ ព្រោះអ្នកនាង គង់ សុជាតិ គឺជាម្តាយដែលចិញ្ចឹមកូនបានល្អ ស្តាប់តាមដំបូន្មានម្តាយ-ឪពុក ខណៈឆ្នាំនេះកូនស្រីច្បងនាងកាន់តែធំក្រមុំពេញរូបពេញរាងស្រស់ស្អាត ហើយថែមទាំងឆ្លាតទៀតផង។

សូមជម្រាបដែរថា កូនស្រីច្បងរបស់អ្នកនាង គង់ សុជាតិ មានឈ្មោះ Nimo បច្ចុប្បន្ន នាងមានវ័យ ២១ ឆ្នាំ ហើយ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


