ព័ត៌មានជាតិ
លោក ញឹក ប៊ុនឆៃថា ការសាកល្បង៤ខេត្តរបស់សម្តេចតេជោ បើទោះជារីករាលដាលក៏មិនធ្ងន់ធ្ងរដែរ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ បានសម្រេចដាក់ខេត្តចំនួន៤ រួមមាន៖ ខេត្តរតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, និងព្រះវិហារ ទុកប្រជាពលរដ្ឋជាអ្នកសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស ដែលការសម្រេចនេះ ជាការសាកល្បងមួយបន្ថែមទៀត បន្ទាប់ពីសម្រេចបើកឲ្យមានការចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ទាក់ទងការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលនេះ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នាថ្ងៃទី១១ ខែមេសា នេះថា ការសម្រេចរបស់សម្ដេចតេជោនេះ បើសិនជាមានការរីករាលដាលនៃជំងឺ Covid-19 ក្តី ក៏មិនលក្ខណៈធ្ងន់ធ្ងរដែរ ដោយសារតែម្នាក់ៗបានចាក់វ៉ាក់សាំងយ៉ាងតិច៣ដងដែរ ហើយក៏មានចាក់ដូសទី៤ ច្រើនផងដែរ។ ដូច្នេះការបើក៤ខេត្តនេះ ជាការសាកល្បងមើល។ មួយទៀតការបើកឲ្យប្រជាពលរដ្ឋចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលយើងបានខកខានចំនួន២ ឆ្នាំរួចមកហើយនោះ ក៏ជាការសាកល្បងដែរ ដោយចង់ដឹងថា តើការបើកនេះ មានបញ្ហាអ្វីធ្ងន់ធ្ងរដែរឬទេ?

បើតាមលោក ញឹក ប៊ុនឆៃ “ប្រសិនបើលទ្ធផលនៅក្រោយពេលបុណ្យចូលឆ្នាំវាល្អ ការបើកប្រទេសលើវិញ ក៏ដូចជាការបើកឱ្យភ្ញៀវទេសចរបរទេសចូលមកកំសាន្តនៅប្រទេសកម្ពុជានោះ គឺជាការត្រឹមត្រូវ ពីព្រោះដើម្បីសេដ្ឋកិច្ចរបស់ប្រទេសយើង។ កាលណាយើងបិទទៅ វាប៉ះពាល់សេដ្ឋកិច្ច វិស័យទេសចរណ៍ ប៉ះពាល់ការវិនិយោគ ដូច្នេះក្តីសង្ឃឹមរបស់ខ្ញុំ វានឹងមិនមានផលប៉ះពាល់ដែលអាចធ្ងន់ធ្ងរនោះទេ”។
តាមរយៈសារជាសំឡេង កាលពីល្ងាចថ្ងៃទី១០ ខែមេសា ម្សិលមិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា បន្ទាប់ពីបានពិភាក្សាពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធបានសម្រេចដាក់ខេត្តចំនួន៤ រួមមាន៖ រតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, និងព្រះវិហារ ជាខេត្តដែលទុកលទ្ធភាពឲ្យបុគ្គលជាអ្នកសម្រេចថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។ សម្តេចបញ្ជាក់ថា ខេត្តទាំង៤នេះ មិនតម្រូវថា ត្រូវតែពាក់ម៉ាសនោះទេ ប៉ុន្តែទុកលទ្ធភាពជូនប្រជាជនសម្រេចចិត្តដោយខ្លួនឯង។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ការធ្វើយ៉ាងដូច្នេះ គឺដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តទាំង ៤នេះ យកការទទួលខុសត្រូវដោយខ្លួនឯង ដោយមិនបង្ខំឲ្យពាក់ម៉ាស ឬក៏ពាក់ម៉ាសនោះទេ ដោយទុកឲ្យបុគ្គលម្នាក់ៗជាអ្នកជ្រើសរើសដោយខ្លួនឯង។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនៅក្នុងខេត្តទាំង៤នេះ នឹងធ្វើការពិចារណាដោយខ្លួនឯង។ ចំពោះប្រជាពលរដ្ឋមកពីខេត្តដទៃ ហើយចូលទៅខេត្តទាំង៤ខាងលើនេះ ក៏មិនតម្រូវ ត្រូវតែពាក់ម៉ាស ឬមិនពាក់ម៉ាសនោះដែរ ប៉ុន្តែនៅចេញដែលចេញផុតពីខេត្តទាំង៤នោះ ចាំបាច់ត្រូវតែពាក់ម៉ាស។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការអនុវត្តនូវវិធានការខាងលើនេះ គឺត្រូវចាប់ផ្ដើមពីថ្ងៃចេញសាររបស់សម្ដេច៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន