Connect with us

ជីវិតកម្សាន្ដ

​តារាចម្រៀង​រូបសង្ហា​ ឆុន បាលូ​ ចេញបទចង្វាក់​ប្រពៃណី​អបអរឆ្នាំថ្មី​​«ស្រឡាញ់​ស្រី ឈ្មោះអាម៉ី»

បានផុស

នៅ

តារាចម្រៀង ​និងជាអតីតបេក្ខភាព​កម្មវិធី X Factor លោក ឆុន បាលូ ស្របពេលដែល​ឱកាសនៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកៀកជិតចូ លមកដល់នោះស្រាប់តែទម្លាញចេញនូវ MV បទជាចង្វាក់ប្រពៃណីដើម្បីអបអរនិងរាំលេងកម្សាន្តស ប្បាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះMVបទថ្មីពីសំណាក់តារាចម្រៀងប្រុសលោក ឆុន បាលូនេះគឺមានចំណង​ជើងថាស្រឡាញ់​ស្រី ឈ្មោះអាម៉ី។

Mvចម្រៀងនេះបើតាមការព្យាករណ៍ពីអ្នក​គាំទ្របាននាំគ្នាលើកឡើងថា​ ពិតជាមានការចាប់​អារម្មណ៍​ព្រោះអ្នកចម្រៀងពូកែខាងលើកដាក់សម្លេងងនិងមានបទពិសោធន៍ល្អគួរសម ខណៈបទនេះ​គឺមាន​ការច្រៀងរាំចង្វាក់បែបប្រពៃណីយ៉ាងសប្បាយរីករាយ។

តារាចម្រៀងលោក ឆុន បាលូបានប្រាប់កម្ពុជាថ្មីឲ្យ ដឹងតាមរយ:ទូរស័ព្ទថា​ការចេញបទ​ចម្រៀង​ថ្មី​នេះ​គឺជាការអបអរទទួលយកនូវអំណរឆ្នាំថ្មីព្រោះ២ឆ្នាំមកហើយដែលកម្ពុជាខកខានជុំគ្នា រាំលេង​កម្សាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង ព្រោះវិបត្តិកូវីដ-១៩។ម្យ៉ាងទៀតលោកក៏ត្រៀមប ង្ហាញបទផ្សេងៗទៀតតាមផែនការ​ដែលគ្រោងទុកជូន​មិត្តអ្នកស្តាប់​ផងដែរ។

លោកបន្តទៀតថា សម្រាប់បទនេះក៏ជាការបើកទំព័ រថ្មីសម្រាប់ស្វាគមន៍ឱកាសឆ្នាំថ្មីនេះ និងក៏​ជាការប ង្ហាញស្នាដៃដំបូងរបស់ខ្លួនក្រោយ​ពេលស្ងប់ស្ងាត់មួយរយៈ​ន្លងទៅដោយសារបញ្ហាជំងឺកូវីដ-១៩។ លោមថាតាមរយ:បទ ស្រឡាញ់ស្រីឈ្មោះអាម៉ីនេះខ្លួនរំពឹងថា​អាចបំបែកបាន​ទីផ្សាសិល្បៈ​ឡើង​វិញនៅក្នុងវិស័យចម្រៀងបច្ចុប្បន្ន។

បន្ថែមពីនេះ បាលូ ក៏បានបង្ហាញអារម្មណ៍រំភើបនិងអរគុណដល់មហាជនដែលបានគាំទ្រលោកតាំង ពីដើមរហូតមកទល់ពេលបច្ចុប្បន្ន។ពិសេសគឺពេលបានគាំទ្រនូវស្នាដៃបទចម្រៀងថ្មីដែលមានចំណង ជើងថាស្រឡាញ់ស្រីឈ្មោះ​អាម៉ី​ខណៈដែលចំនួនទស្សនាចែក រំលែកនៅលើបណ្តាញសង្គមហាក់មា នសន្ទុះហក់​ឡើងជា​បន្ត​បន្ទាប់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម