ព័ត៌មានអន្ដរជាតិ
ទុរេន ថៃ នាំចេញទៅ ចិន រកឃើញមានផ្ទុកមេរោគ កូវីដ១៩
ក្រោយពីមេរោគកូវីដ១៩ ត្រូវបានរកឃើញនៅលើប្រអប់ទុរេនថៃ, ការនាំចេញផ្លែឈើនេះទៅកាន់ប្រទេសចិន ត្រូវបានរារាំងមិនឲ្យចូលរយៈពេល៣ថ្ងៃខណៈក្រុមហ៊ុននៅក្នុងឧស្សាហកម្មនាំចេញផ្លែឈើរបស់ប្រទេសថៃ ត្រូវបានណែនាំឲ្យគោរពវិធានការបង្ការកូវីដដ៏តឹងរ៉ឹង។

ផ្លែទុរេន ពីប្រទេសថៃ ត្រូវបានគេរកឃើញមានផ្ទុកមេរោគកូវីដ១៩ នៅព្រំដែន Mohan ប្រទេសចិន ដោយបង្ខំឲ្យមានការរឹតបន្តឹងការដឹកជញ្ជូនកាលពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍។ មេរោគកូវីដ ត្រូវបានរកឃើញនៅលើឡានដឹកទំនិញ និងប្រអប់ផ្លែឈើ។
លោក Suthee Thongyaem អភិបាលខេត្ត Chanthaburi ភាគខាងកើតប្រទេសថៃ បានបញ្ជាឲ្យឈ្មួញលក់ផ្លែឈើ សហការគ្នា គោរពវិធានការគ្រប់គ្រងជំងឺ ហើយបុគ្គលិកត្រូវតែបន្តធ្វើតេស្តរកកូវីដ។

លោកនិយាយថា “ការត្រួតពិនិត្យកូវីដជាប្រចាំរបស់និយោជិត ត្រូវតែធ្វើឡើងដោយអាជ្ញាធរ មុនពេលការដឹកជញ្ជូនណាមួយត្រូវបានសម្រេច។ ប្រសិនបើមានការឆ្លង ការផ្អាករយៈពេលបីថ្ងៃត្រូវបានណែនាំ។ គណៈកម្មាធិការគ្រប់គ្រងជំងឺខេត្ត ត្រូវធ្វើអន្តរាគមន៍ ហើយនឹងអនុញ្ញាតឲ្យបិទកន្លែងវេចខ្ចប់មួយចំនួន និងចាត់វិធានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ការឆ្លងមេរោគ”។
លោក Chonlatee Numnoo ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មប្រចាំតំបន់ទី៦ បាននិយាយថា ផ្លែទុរេនប្រហែល ២៥០០០ តោន ឬ ៤% នៃផលិតផលសរុប ដែលកំពុងត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន គឺទាមទារឲ្យមានច្បាប់ និងបទប្បញ្ញត្តិតឹងរ៉ឹង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ចិន រកឃើញមេរោគកូវីដ-១៩ លើកញ្ចប់ផ្លែធុរេន នាំចូលពី ថៃ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ