សុខភាព
ផឹកទឹកដូងតែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ
បើនិយាយដល់ផ្លែដូង គ្នាយើងអាចនឹងនឹកដល់ទឹកដ៏ផ្អែមឆ្ញាញ់ ពិសេសពេលយើងកំពុងស្រេកទឹកផង។ គ្នាយើងដឹងទេថាដូង រាប់ទាំងទឹក និងសាច់ សម្បូរទៅដោយសារធាតុចិញ្ចឹម ជាតិសរសៃ និងរ៉ែសំខាន់ៗដែលសុទ្ធតែល្អចំពោះសុខភាព។ ដោយហេតុថាដូងមានគុណប្រយោជន៍បែបនេះ ហើយគ្នាយើងញ៉ាំទឹកដូង គួរញ៉ាំសាច់ដូងដែរ។

១.មានសារធាតុចិញ្ចឹមខ្ពស់
ផ្លែដូង និយាយដល់សាច់ និងទឹកដូង គឺសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងរ៉ែ ដែលសុទ្ធតែជួយដល់ដំណើរការរាងកាយរបស់យើង។ ដូង ជាប្រភពនៃម៉ង់ហ្កានេស(manganese) ដែលជួយជំរុញដល់ការធ្វើមេតាប៉ូលិសប្រូតេអ៊ីន កាបូអ៊ីដ្រាត និងកូលេស្តេរ៉ូល ហើយវាក៏មានសារៈសំខាន់ចំពោះឆ្អឹងផងដែរ។ ក្រៅពីនេះ ដូងក៏ជាប្រភពនៃទង់ដែង និងជាតិដែក ដែលគេដឹងថាសុទ្ធល្អសម្រាប់កោសិកាឈាមក្រហម ហើយជាតិស៊ីលីស្យូមវិញ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម។

២.អាចជួយសុខភាពបេះដូង
ដូងអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង។ ជាក់ស្ដែង ប្រេងនៅក្នុងសាច់ដូង ត្រូវគេដឹងថាជាអ្នកជួយរក្សាកម្រិតកូលេស្តេរ៉ូលក្នុងរាងកាយ និងកាត់បន្ថយខ្លាញ់ក្បាលពោះ។ ការកើនឡើងខ្លាញ់នៅក្បាលពោះច្រើនហួសហេតុបង្កើនហានិភ័យជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។

៣.ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
សាច់ដូងមានជាតិសរសៃ និងខ្លាញ់ខ្ពស់ តែមានកាបូអ៊ីដ្រាតទាប ដែលនេះអាចជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម។ ការញ៉ាំដូង ជាទូទៅ ជួយបង្កើនដំណើរការBeta-Cell ដែលដើរតួរសំខាន់ក្នុងការគ្រប់គ្រងការផលិតអាំងស៊ុយលីន។ អាំងស៊ុយលីន ជាប្រភេទអ័រម៉ូនជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម។

៤.មានសារធាតុប្រឆាំងអុកស៊ីតកម្ម
ដូងជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងបំផុតមួយ ដែលគេដឹងថាជួយការពារកោសិកាពីការបំផ្លាញរបស់អុកស៊ីតកម្ម(oxidative damage)។ សារធាតុជាច្រើនទៀត ដែលមាននៅក្នុងដូង ដូចជា gallic acid caffeic acid និងsalicylic acid ជាដើម គឺសុទ្ធតែជាធាតុជួយដល់ការគ្រប់គ្រងកម្រិតកូលេស្តេរ៉ូលក្នុងរាងកាយ ការពារការបំផ្លាញលើកោសិកា និងកាត់បន្ថយហានិភ័យជំងឺបេះដូង៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ តែល្អបំផុតទាំង ៥ សម្រាប់បំបាត់អាការៈហើមពោះនិងជំងឺក្រពះ
សូមចុចអាន៖ រោគសញ្ញា និងការព្យាបាលការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ!
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


