ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ពលរដ្ឋប្រមាណ ៦០ភាគរយ ដែលធ្វើដំណើរតាមផ្លូវសាធារណៈនៅតែបន្តពាក់ម៉ាស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋប្រមាណ ៦០ភាគរយ ដែលធ្វើដំណើរតាមផ្លូវសាធារណៈ នៅរាជធានីភ្នំពេញ នៅតែបន្តពាក់ម៉ាស់ការពារជំងឺកូវីដ-១៩ដដែល បើទោះបីជារាជរដ្ឋាភិបាល បានលើកលែងកាតព្វកិច្ចពាក់ម៉ាស់រួចទៅហើយក្ដី។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នៅរសៀលថ្ងៃទី ២៧ ខែមេសានេះថា ទោះបីជារាជរដ្ឋាភិបាល បានលើកលែងកាតព្វកិច្ចពាក់ម៉ាស់ក៏ដោយ ក៏សម្ដេចសង្កេតឃើញថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលធ្វើដំណើរនៅតាមផ្លូវសាធារណៈប្រមាណជា ៦០ភាគរយ នៅតែបន្តពាក់ម៉ាស់ដដែល។ ដូច្នេះសម្ដេចតេជោ យល់ឃើញថា ប្រជាពលរដ្ឋបានយល់ដឹងច្រើន ពីការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វិធានការ ៣ការពារ ៣កុំ នៅតែមានសារៈសំខាន់ នៅក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា កម្ពុជាមិនទាន់ឈ្នះសង្គ្រាមកូវីដនៅឡើយទេ គ្រាន់តែឈ្នះសមរភូមិតូចៗតែប៉ុណ្ណោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


