KPT+
មហាសេដ្ឋី Warren Buffet ៖ «គ្មានអ្វីអាចរាំងខ្ទប់អាមេរិកបានទេ»
អ្នកមានម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោកបានគាំទ្រសហរដ្ឋអាមេរិកក្នុងការរើបរើ ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតឆ្លងរាលដាលយ៉ាងខ្លាំងនេះ។

លោក Warren Buffett បានធ្វើការវាយតម្លៃសុទិដ្ឋិនិយមអំពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ទោះបីគាត់បានទទួលស្គាល់ថា ជំងឺរាតត្បាតប្រភេទនេះអាចមានផលប៉ះពាល់ជាច្រើននិងខ្លំាងបំផុតក្តី។
បុរសវ័យ ៨៩ ឆ្នាំរូបនេះបានថ្លែងនៅក្នុងការប្រជុំប្រចាំឆ្នាំ Berkshire Hathaway នៅ Omaha រដ្ឋ Nebraska ដែលត្រូវបានប្រារព្ធធ្វើជាលើកដំបូងស្ទើរតែគ្មានម្ចាស់ភាគហ៊ុនមកចូលរួមសោះ ដោយសារតែភ័យខ្លាចជំងឺរាតត្បាត។
លោក Buffett បានមានប្រសាសន៍ទទួលស្គាល់ថា ផលប៉ះពាល់នៃជំងឺរាតត្បាតបានបំផ្លាញសេដ្ឋកិច្ចពិភពលោករួចទៅហើយក្នុងវិសាលភាពទូលំទូលាយ ប៉ុន្តែគាត់នៅតែមានសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកប្រយុទ្ធបានប្រកបដោយជោគជ័យ ដូចកាលចេញពីវិបត្ដិសង្គ្រាមលោកលើកទី ២ និងជំងឺរាតត្បាតផ្តាសាយកាលពីជាងមួយសតវត្សរ៍មុន។
លោក Buffett បានមានប្រសាសន៍ថា « នេះពិតជាការពិសោធន៍មួយ! ខ្ញុំនៅតែជឿជាក់ … គ្មានអ្វីដែលអាចបញ្ឈប់ រារាំងអាមេរិកបានទេ។»
ការប្រជុំប្រចាំឆ្នាំបានចាប់ផ្តើមជាច្រើនម៉ោងបន្ទាប់ពីក្រុមហ៊ុន Berkshire បានរាយការណ៍ពីការខាតបង់សុទ្ធនៅត្រីមាសដំបូងក្នុងទឹកប្រាក់ចំនួន ៤៩,៧៥ ពាន់លានដុល្លារ (៧៧,៤៧ ពាន់លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការខាតបង់ដ៏ធំធេងដែលមិនធ្លាប់មាន ចំពោះផ្សារភាគហ៊ុនទូទៅនៅ ធនាគារអាមេរិកនិងក្រុមហ៊ុនអេបផល៕
ប្រែសម្រួល៖ ចម្រើនតារា
ចុចអាន៖ អត្ថាធិប្បាយ៖ រឿងដែល បៃឌិន ត្រូវធ្វើមុនគេ គឺរក្សាតំណែងអាមេរិកក្នុងក្រសែភ្នែកពិភពលោក
ចុចអាន៖ អត្ថាធិប្បាយ៖ ចង់គ្រប់គ្រងអនាគត ចាំបាច់ត្រូវព្យាករណ៍ដឹងអំពីតិចណូឡូជីជាមុន
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


