Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ រៀបចំផែនការយុទ្ធសាស្ត្រ ឌី ជី ថល ដើម្បីប្រែក្លាយឱ្យទៅជាទីក្រុងឆ្លាតវៃ

បានផុស

នៅ

ខេត្តព្រះសីហនុ សហការជាមួយរដ្ឋាភិបាលអូស្ត្រាលីបានរៀបចំផែនការយុទ្ធសាស្ត្រ ឌី ជី ថល ដើម្បីប្រែក្លាយឱ្យទៅជាទីក្រុងវៃឆ្លាតនាពេលខាងមុខនេះឱ្យស័កសមជាខេត្តដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាពីគ្រោះយោបល់ លើការរៀបចំក្របខណ្ឌប្រព័ន្ធ ឌី ជី ថល សម្រាប់ការផ្តល់សេវារដ្ឋបាល​សាធារណៈរបស់រដ្ឋបាលខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារទីក្រុងឆ្លាតវៃក្រុងព្រះសីហនុ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមការងារកំពុងធ្វើការសិក្សាប្រមូលទិន្នន័យរៀបចំនូវគោលបំណងគោលដៅ និងផែនការសកម្មភាព សម្រាប់ការរៀបចំផែនការមេ ដោយក្នុងចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍ«ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើបរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញ ចូលអន្តរជាតិមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនង
ជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើបដែល​មានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។

លោក គង់ វិតាណៈ បានថ្លែងអំណរគុណកម្មវិធីស្រ៊ីអាយ(3i) របស់អូស្ត្រាលីដែលបានខិតខំចូលរួមដើម្បីការអភិវឌ្ឍក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានកំណត់ទឹកប្រាក់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ដូចជាការគៀងគររកអ្នកវិនិយោគផ្សេងៗដើម្បីធ្វើការវិនិយោគក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានោះលោក គង់ វិតាណៈ សង្ឃឹមថា ក្រុងព្រះសីហនុ និងប្រែក្លាយជាទីក្រុងឆ្លាតវៃនិងអាចប្រកួតប្រជែងជាមួយទីក្រុងផ្សេងៗទៀតដោយកិច្ចការទាំងអស់នេះគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចូលរួមជាមួយក្រុមការងារស្រ៊ីអាយ(3i) ដើម្បីប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ ពីលោក លោកស្រីមកពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងរដ្ឋបាលក្រុងព្រះសីហនុសម្រាប់គម្រោងសិក្សាគម្រោងទី១ ការបង្កើតស្ថាបត្យកម្មបច្ចេកទេសទីក្រុងឆ្លាតវៃ ឬយើងអាចហៅបានថាជាក្របខណ្ឌប្រព័ន្ធឌីជីថលសម្រាប់ការផ្តល់សេវារដ្ឋបាលសាធារណៈ របស់រដ្ឋបាលខេត្តព្រះសីហនុ ។

លោកអភិបាលរងខេត្តបានស្នើឱ្យយកចិត្តទុកដាក់ស្តាប់បទបង្ហាញពីអ្នកជំនាញទីក្រុងឆ្លាតវៃជាសកល ដើម្បីចូលរួមផ្តល់មតិយោបល់ផ្តល់ព័ត៌មានសំខាន់ៗ និងលើកជាអនុសាសន៍សម្រាប់រួមចំណែកដល់ការរៀបចំឯកសារក្របខណ្ឌនេះ កាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។ព្រោះថាការប្រមូលធាតុចូលនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងផ្នែករដ្ឋាភិបាលធុរកិច្ច និងប្រជាពលរដ្ឋក្នុងខេត្តដើម្បីទីក្រុងព្រះសីហនុរបស់យើងប្រែក្លាយជាទីក្រុងឆ្លាតវៃហើយ​ទីក្រុងឆ្លាតវៃគឺជាការប្រើប្រាស់បច្ចេកវិទ្យាបម្រើឱ្យជីវភាពរស់នៅក៏ដូចជាបំពេញការងារទៅតាមអង្គភាពនីមួយៗ។

លោក Razeb chowdhury ទីប្រឹក្សាគោលនយោបាយនៃកម្មវិធីស្រ៊ីអាយ(3i)បានធ្វើបទបង្ហាញស្ដីពីកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធស្រ៊ីអាយ(3i)ដែលជាកម្មវិធីជំនួយឥតសំណងរបស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី(DFAT)បាននិងកំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះក្នុងការ​បំពេញចន្លោះខ្វះខាតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធហើយកម្មវិធីស្រ៊ីអាយ(3i)បាននិងកំពុងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបង្កើតយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ ក្នុងគោលបំណងបង្កើនល្បឿនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការរៀបចំផែនការផ្តល់សេវាសាធារណៈ និងហេដ្ឋរចនាសម្ពន្ធ័ក្រុង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យប្រែក្លាយ​ទៅជាទីក្រុងឆ្លាតវៃ និងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

លោក Razeb chowdhury បានបន្តទៀតថាយុទ្ធសាស្ត្រនេះ នឹងបង្ហាញនូវអាទិភាព គោលការណ៍ និងសកម្មភាពសំខាន់ៗសម្រាប់ជម្រុញការចូលរួមគៀងគរហិរញ្ញប្បទានពីវិស័យឯកជន ដោយក្នុងនោះយុទ្ធសាស្ត្រត្រូវមានការបំពេញបន្ថែមស្ថាបត្យកម្មបច្ចេកទេសដែលជាមាគារបង្ហាញផ្លូវពីការរចនា និងអនុវត្តគម្រោងឌីជីថលផ្សេងៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១២ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១២ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ២០ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម