ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន លើកទឹកចិត្តកម្មករ-កម្មការិនី សហជីព និងជនជាតិ ត្រូវបំប៉នជំនាញបន្ថែម ដើម្បីជំរុញល្បឿននៃកិច្ចអភិវឌ្ឍន៍
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្តដល់កម្មករ-កម្មការិនី សហជីព និងជនជាតិ ត្រូវបំប៉នជំនាញបន្ថែម ដើម្បីជំរុញល្បឿននៃកិច្ចអភិវឌ្ឍន៍សង្គមជាតិ។ លោកជំទាវ បានលើកទឹកចិត្តបែបនេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាល ជាមួយតំណាងកម្មការិនីរោងចក្រ តំណាងសហជីព និងតំណាងជនជាតិ នៃរាជធានីភ្នំពេញ ប្រមាណជាង ៥០០នាក់ កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ និងគ្រប់គ្រងបានយ៉ាងល្អ នូវការឆ្លងរីករាលដាលកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រមផ្ការីក។ លោកជំទាវ ក៏បានកោតសសើរដល់ កម្មការិនីរោងចក្រ សហជីព និងជនជាតិ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។

លោកជំទាវ បានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ-១៩នេះ បន្ទាប់ប្រមុខរាជរដ្ឋាភិបាល បានប្រកាសលើកលែងមិនប្រើម៉ាស់ផងនោះ យើងទាំងអស់គ្នាក៏នៅតែគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ។ លោកជំទាវ ក៏បានលើកទឹកចិត្តដល់កម្មករ-កម្មការិនី សហជីព និងជនជាតិ ត្រូវចូលរួមថែរក្សាសុខសន្តិភាព ត្រូវអនុវត្តតាមតួនាទីរបស់ខ្លួនឲ្យបានល្អ និងបំប៉នជំនាញបន្ថែម ដើម្បីជំរុញល្បឿននៃកិច្ចអភិវឌ្ឍន ក្នុងកិច្ចគាំពារអភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល។
នាឪកាសនោះ លោកជំទាវបាននាំអំណោយ សម្រាប់អ្នកចូលរួមចំនួន ៥០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


