ព័ត៌មានជាតិ
ត្រឹមរយៈពេលជាង ១ ឆ្នាំ “ណាវីតា” ទទួលបានទំនុកចិត្តខ្ពស់ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ
ក្រុមហ៊ុន ណាវីតា ត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាសហគ្រាសផលិតតំណាប់ផ្លែឈើស្ងួត និងភេសជ្ជៈជាច្រើនប្រភេទ ហើយត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំ២០២១ ទៅជា ណាវីតា ហ៊ែលស៊ីហ្វូដ & បេវើរីច ឯ.ក (Navita Healthy Food & Beverages CO.,LTD.)។ ណាវីតា ផលិតផ្លែឈើស្ងួតបែបធម្មជាតិជាច្រើនដូចជា តំណាប់ស្រកានាគធម្មជាតិពណ៌ស និងពណ៌ក្រហម តំណាប់ម្នាស់ធម្មជាតិ តំណាប់ស្វាយធម្មជាតិ តំណាប់មៀនប៉ៃលិនធម្មជាតិ។ លើសពីនេះទៀត មៀនប៉ៃលិនធម្មជាតិកែវ ណាវីតា ជាផលិតផលថ្មី ត្រូវបានផលិតឡើងពីមានប៉ៃលិនស្រស់ មានគុណភាពខ្ពស់ ជាតិស្ករកម្រិតទាប។

លោក អ៊ុយ ចេងហេង ស្ថាបនិកក្រុមហ៊ុន ណាវីតា ហ៊ែលស៊ីហ្វូដ&បេវើរីច ឯ.ក (Navita Healthy Food & Beverages Co., LTD) បានឱ្យ “កម្ពុជាថ្មី” ដឹងថា ត្រឹមតែរយៈពេល ១ ឆ្នាំ ណាវីតា បានបោះជំហានចូលក្នុងវិស័យកសិឧស្សាហកម្ម ហើយទទួលបានការគាំទ្រ និងទទួលស្គាល់ពីស្ថាប័នរដ្ឋ និងឯកជនយ៉ាងលឿនគួរឱ្យកត់សម្គាល់។ ណាវីតា បានទទួល ពានរង្វាន់ ឧស្សាហកម្មបៃតង ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុងឆ្នាំ២០២១ និងមានកិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិជាច្រើន។


ស្ថាបនិក ក្រុមហ៊ុន ណាវីតា ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក វិស្វកម្មឧស្សាហកម្ម មកពីសាកលវិទ្យាល័យ ម៉ាហិដុន (Mahidol University) ប្រទេសថៃ រូបនេះបានឱ្យដឹងបន្តថា ក្រុមហ៊ុន ណាវីតា បានប្រើបច្ចេកទេស ប៉ាស្ទ័ររ៉ាយ (Pasteurize) ដើម្បីកុំឱ្យមានបាក់តេរីណាដុះ ឬរាលដាលក្នុងផលិតផល ដោយមានការត្រួតពិនិត្យគុណភាពពី ILCC វិទ្យាស្ថានស្ដង់ដារជាតិ ក៏ដូចជាទទួលស្គាល់ ពីក្រសួងឧស្សាហកម្ម។ ផលិតផល ណាវីតា ត្រូវបានផលិតប្រកបដោយអនាម័យខ្ពស់។ ផ្ដល់ជូននូវផលិតផលដែលមានគណភាពល្អធម្មជាតិ ១០០% ពុំបានបន្ថែមស្ករ ពុំបានបន្ថែមពណ៌សិប្បនិមិត្ត និងមិនមានសមាសធាតុរក្សាទុកឡើយ ហើយផលិតផលនៅតែមានរសជាតិឆ្ញាញ់ និងអាចរក្សាបាននូវរសជាតិ និងពណ៌ធម្មជាតិ។

បច្ចុប្បន្នក្រុមហ៊ុនមានចុះសហការជាដៃគូគ្នាជាមួយផ្សារ អាលីម៉ង់ នៅទួលទំពូង ផ្សារកសិកសុខភាព នៅផ្សារថ្មី ម៉ាតស្នាដៃម៉ែ នៅព្រែកលាភ និងផ្សារតាមបណ្ដាខេត្តមួយចំនួនទៀត ដោយក្រុមហ៊ុនក៏មានគម្រោងសិក្សាដាក់ផលិផលរបស់ខ្លួនទៅក្នុងផ្សារទំនើបធំៗដូចជាផ្សារ អ៊ីអន ឡាក់គី ម៉ាក្រូ និងផ្សារជីប ម៉ុង ជាដើម និងបន្តចែកចាយទូទាំងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ ក្រោយពីទទួលបាននៅការគាំទ្រផ្នែកបច្ចេកទេសពី ស៊ីអាហ្គ្រោ-ខេម “ណាវីតា” បានពង្រីកទីផ្សារក្នុងស្រុក និងថែមទាំងអាចមានលទ្ធភាពបង្កើនការនាំចេញទៅកាន់ប្រទេសថៃផងដែរ។ ជាមួយនឹងការពង្រីកការលក់ទៅកាន់ទីផ្សារថ្មីៗ “ណាវីតា” បានបង្កើនប្រាក់ចំណូលពីការលក់បាន ៧២% នៅក្នុងពីរត្រីមាសចុងក្រោយនេះ ហើយថែមទាំងបានជួយដល់កសិករ ១៥០ នាក់ ព្រមទាំងបានបង្កើតការងារបានចំនួន ១៥ ទៀតផង។

ស្ថាបនិកវ័យ ២៩ ឆ្នាំរូបនេះបន្តឱ្យដឹងទៀតថា ចក្ខុវិស័យរបស់ ណាវីតា គឺក្លាយជាជម្រើសដំបូងនៃអាហារសុខភាពនៅក្នុងផ្នត់គំនិតរបស់អ្នកបរិភោគ និងកិច្ចសហប្រតិបត្តិការប្រកបដោយកិត្តិយសក្នុងតំបន់។ បេសកម្មរបស់ ណាវីតា ប្ដេជ្ញា ផលិតផ្លែឈើស្ងួតមានគុណភាពដែលមិនប្រើប្រាស់សារធាតុគីមីទាំងឡាយណាដែលប៉ះពាល់សុខភាពអ្នកបរិភោគ។ ណាវីតា លើកស្ទួយវិស័យកសិកម្មក្នុងស្រុក ផ្ដល់ទីផ្សារកសិផលដល់កសិករខ្មែរ និងជួយផ្ដល់ទីផ្សារការងារ ព្រមទាំងកាត់បន្ថយប្រជាពលរដ្ឋចំណាកស្រុក ទៅរកការងារខុសច្បាប់នៅក្រៅប្រទេស។

គួរបញ្ជាក់ថា “ណាវីតា” ជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាព ដោយមានផលិតផលគុណភាពខ្ពស់ និងធម្មជាតិ ១០០%។ ក្រុមហ៊ុន ណាវីតា មានចម្ការផ្លែឈើផ្ទាល់ខ្លួន និងបានសហការជាមួយចម្ការក្នុងស្រុកជាច្រើននៅក្នុងខេត្តបាត់ដំបង។ ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរសព្ទលេខ ០៩៦ ៧៩៨ ៤២៤៨ ឬ Email: [email protected] ។
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា