Connect with us

ព័ត៌មានអន្ដរជាតិ

UN បញ្ចេញតួលេខជនស៊ីវិលស្លាប់ក្នុងសង្គ្រាមលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន

បានផុស

នៅ

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សនិយាយថា គិតត្រឹមពេលនេះ ជនស៊ីវិលយ៉ាងតិច ៣,១៥៣ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ខណៈតួលេខនេះរួមមានកុមារចំនួន ២២៦ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារនេះនិយាយថា ១,៦៣៨ នៃការស្លាប់នោះគឺនៅក្នុងតំបន់ភាគខាងកើតនៃសាធារណរដ្ឋ Donetsk និង Luhansk និង ១,៥១៥ នៅក្នុងតំបន់ដែលរួមមានទីក្រុងកៀវ, ទីក្រុង Kharkiv នៅភាគខាងកើត, ទីក្រុង Chernihiv នៅភាគខាងជើង និងទីក្រុង Kherson នៅភាគខាងត្បូង ។

ទីភ្នាក់ងារនេះនិយាយថា ចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់ ដោយសារតែការពន្យារពេលក្នុងការទទួលបានព័ត៌មាន និងការលំបាកក្នុងការបញ្ជាក់របាយការណ៍ពីទីក្រុង Mariupol និងតំបន់ផ្សេងទៀតដែលស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងដោយកងកម្លាំងរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន មិនវាយប្រហារលើទឹកដី រុស្ស៊ី ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ វិនាទី មុន

សម្ដេចធិបតីអំពាវនាវឱ្យគ្រប់ភាគីចូលរួមប្រយុទ្ធប្រឆាំងអំពើរំលោភបំពានលើកុមារ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

នាយករដ្ឋមន្ត្រី​ជប៉ុន Shigeru Ishiba ​នឹ​ងលាលែង​ ​ក្រោយ​កាន់​អំណាច​​ប្រមាណ​១០ខែ​​

ព័ត៌មានជាតិ២៥ នាទីutes មុន

នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញគ្រប់ភាគីរួមគ្នាប្រឆាំងរាល់អំពើរំលោភបំពានចំពោះកុមារគ្រប់រូបភាព

សន្តិសុខសង្គម៣១ នាទីutes មុន

ឆេះរោងចក្រស្បែកជើង ០១ កន្លែង នៅសង្កាត់ចោមចៅទី ០៣ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៨ គ្រឿង

ព័ត៌មានជាតិ៣៥ នាទីutes មុន

នាយករដ្ឋមន្ត្រី ថា រដ្ឋាភិបាលត្រូវការអង្គការសង្គមស៊ីវិលដែលជួយកម្ពុជាពិតដោយបេះដូង

Sokha Hotels

ព័ត៌មានពេញនិយម