កីឡា
ក្រសួងការពារជាតិនៅតែរក្សាតំណែងជើងឯក នៃប្រកួតកីឡាការ៉ាតេជើងឯក
ក្លឹបកីឡាការ៉ាតេក្រសួងការពារជាតិ គឺជាក្រុមជើងខ្លាំងលើប្រភេទកីឡាការ៉ាតេ គ្មានក្លឹបមួយណាអាចដណ្តើមជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលរៀបចំប្រកួតនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នោះឡើយ។

ក្នុងឱកាសបិទព្រឹត្តិការណ៍ការប្រកួតកីឡាកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ឡើយនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពូជា ក្លឹបកីឡាការ៉ាតេក្រសួងការពារជាតិគ្រងតំណែងជើងឯក ដោយដណ្តើមមេដាយសរុបចំនួន២៣គ្រឿង ក្នុងនោះមេដាយមាស១១គ្រឿង មេដាយមាសប្រាក់៨គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ចំណែកជើងឯករង គឺក្លឺបកីឡាការ៉ាតេក្រសួងមហាផ្ទៃដណ្តើមមេដាយ១៥គ្រឿង ក្នុងនោះមេដាយមាស៨គ្រឿង មេដាយមាសប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង។



ក្លឹបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដណ្តើមមេដាយ២៧គ្រឿងរួមមានមេដាយមាស៤គ្រឿង មេដាយមាសប្រាក់១៣គ្រឿង និងមេដាយសំរិទ្ធ១០គ្រឿង ក្លឹបកីឡាការ៉ាតេបញ្ជាការដ្ឋានអង្គរក្ស២៤៦ ដណ្តើមេដាយ៩គ្រឿងរួមមានមេដាយមាស៤គ្រឿង និងមេដាយមាសប្រាក់៥គ្រឿង។ ចំពោះក្លឹបកីឡាការ៉ាតេសុវណ្ណភូមិអូឡាំពិក ដណ្តើមមេដាយ៤គ្រឿងរួមមានមេដាយមាស៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕

អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


