Connect with us

សន្តិសុខសង្គម

ភ្លៀង​ផ្គរ​រន្ទះ​សម្លាប់​មនុស្ស​ ៩ នាក់​ក្នុងរយៈ​ពេល ៤ ​ខែឆ្នាំនេះ

បានផុស

នៅ

​នៅក្នុង​រយៈពេល​ ៤ខែដើមឆ្នាំ២០២២នេះ បាតុភូតរន្ទះបាញ់​បានកើតឡើង​ចំនួន៣២លើក​បណ្តាល​ឱ្យមនុស្សស្លាប់ចំនួន៩នាក់ របួស៩នាក់ និងខូចខាត​ផ្ទះសម្បែង ១១​ខ្នង ព្រមទាំងងាប់គោ​ក្របីចំនួន​២៣ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ​ បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់​ចំនួន៩នាក់​មាននៅខេត្តកំពង់ស្ពឺម្នាក់ ព្រៃវែងម្នាក់ ពោធិ៍សាត់២នាក់ បាត់ដំបង២នាក់ បន្ទាយមានជ័យ២​នាក់និងខេត្តកំពតម្នាក់។ ចំនួននេះបើប្រៀប​ធៀប​រយៈពេលដូចគ្នានៅឆ្នាំ ២០២១ មានការកើនឡើង ប៉ុន្តែករណីស្លាប់ថយចុះបន្តិច។

​រយៈពេល៤ខែឆ្នាំ២០២១ មានបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ២៤លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន១៨នាក់រងរបួសចំនួន៦នាក់​និងងាប់គោក្របីចំនួន១៩ក្បាល​។

លោក ឃុន​ សុខា​អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​បានឃុនសុខា​បានឱ្យ​ដឹង​ទៀតថា​នៅឆ្នាំនេះរដូវវស្សាហាក់មាន​ការលឿនជាងឆ្នាំមុន​ដោយសារការប្រែប្រួល​អាកាសធាតុ​ដែល​ធ្វើឱ្យមានភ្ញៀងធ្លាក់ច្រើន។

លោក ឃុន សុខាបានអះអាងថា​ ស្ថានភាពគ្រោះធម្មជាតិនាពេលនេះ​មានសភាព​ប្រហាក់ប្រហែលនឹងដើមឆ្នាំ​២០២១​កន្លងទៅដែរ ពោលគឺមិនធ្ងន់ធ្ងរពេកទេ។

លោក ឃុន សុខា​បានអំពាវនាវដល់បង្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន​ចំពោះខ្យល់កន្ត្រាក់​និង​រន្ទះបាញ់ដែលតែងតែកើតមាននៅក្នុងរដូវភ្លៀងធ្លាក់ញឹកញាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម