ព័ត៌មានអន្ដរជាតិ
ចិនថា នាវាចម្បាំងអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បង្កហេតុទ្វេដង
នៅថ្ងៃពុធ ទី១១ ខែឧសភានេះ យោធារបស់ប្រទេសចិនបាននិយាយថា ខ្លួនបានឃ្លាំមើល និងព្រមាននាវាចម្បាំងអាមេរិកមួយគ្រឿងដែលបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ដ៏រសើប ដែលបេសកកម្មបានកើតឡើង បន្ទាប់ពីចិនបានធ្វើសមយុទ្ធនៅជិតកោះ។
កងទ័ពនាវាជើងទឹក Fleet ទី៧របស់អាមេរិកបាននិយាយថា នាវាចម្បាំងដែលមានមីស៊ីលបង្ហាញផ្លូវ USS Port Royal បានធ្វើប្រតិបត្តិជាទម្លាប់ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់តាមដែនទឹកអន្តរជាតិគឺស្របតាមច្បាប់អន្តរជាតិកាលពីថ្ងៃអង្គារ៍ដែលជាបេសកកម្មលើកទី២ក្នុងរយៈពេល២សប្តាហ៍។

អាមេរិកបានកំពុងអនុវត្តសកម្មភាពបែបនេះប្រហែលជាមួយខែម្តងដែលជំរុញឲ្យចិនមានការខឹងសម្បារ និងជាសញ្ញានៃការគាំទ្រកោះតៃវ៉ាន់ដែលខ្លួនចាត់ទុកជាទឹកដីរបស់ខ្លួន។
បញ្ជាការយោធាចិនខាងកើតបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួនបានឃ្លាំមើលនាវាចម្បាំងអាមេរិករហូត និងបានព្រមាន។ ក្នុងសេចក្តីថ្លែងការណ៍និយាយថា ៖«ជារឿយៗ អាមេរិកធ្វើសកម្មភាពបែបនេះ និងបង្កហេតុទ្វេដង បញ្ជូនសញ្ញាខុសទៅកម្លាំងឯករាជ្យតៃវ៉ាន់ ហើយមានចេតនាបង្កើតភាពតានតឹងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់»។
«កម្លាំងទ័ពរក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ប្រឆាំងដាច់ខាតរាល់ការគំរាមកំហែង និងការញុះញង់ ហើយការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»។
កងទ័ពនាវាជើងទឹកអាមេរិកបាននិយាយថា នាវាចម្បាំងបានឆ្លងកាត់ច្រករបៀបមួយនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ការឆ្លងកាត់របស់នាវា Port Royal គឺបង្ហាញពីការប្តេជ្ញារបស់អាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហរ»។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវាចម្បាំងអាមេរិកបានឆ្លងកាត់ភាគខាងជើងច្រកសមុទ្រតៃវ៉ាន់ ហើយសកម្មភាពនៅក្នុងផ្លូវទឹកនោះគឺធម្មតា។
កងទ័ពចិនបានធ្វើសមយុទ្រយោធាមួយវគ្គទៀតកាលពីសប្តាហ៍មុននៅជិតកោះតៃវ៉ាន់ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការប្រយុទ្ធរួម បន្ទាប់ពីកោះតៃវ៉ាន់បានរាយការណ៍ពីសកម្មភាពបានកើនឡើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៩ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


