ព័ត៌មានអន្ដរជាតិ
អាមេរិក៖ អ៊ុយក្រែន ត្រូវធានាថា អាវុធនឹងមិនធ្លាក់ដល់ដៃ មនុស្សខុស
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃពុធទី១១ខែឧសភាថា លោកបានជួបជាមួយតំណាងអ៊ុយក្រែន ហើយបានគូសបញ្ជាក់ថា អាជ្ញាធររបស់ប្រទេសអ៊ុយក្រែនត្រូវតែធានាថា សព្វាវុធដែលផ្គត់ផ្គង់ដល់ពួកគេ នឹងមិនធ្លាក់ទៅដៃមនុស្សខុសនោះទេ។

លោក Austin និយាយថា “ខ្ញុំបានសង្កត់ធ្ងន់លើសារសំខាន់នៃការទទួលខុសត្រូវ និងថាតើវាមានសារសំខាន់យ៉ាងណា ក្នុងការធ្វើឲ្យប្រាកដថា ពួកគេកំពុងតាមដាន រៀបចំឧបករណ៍រសើបរបស់យើងដែលត្រូវបានដាក់ពង្រាយ”។
រដ្ឋមន្ត្រីការពារជាតិរូបនេះបានកត់សម្គាល់ទៀតថា ទំនួលខុសត្រូវគឺជាបញ្ហាសំខាន់សម្រាប់ទាំងអស់គ្នា ដោយសារថា ពេលនេះយើងមិនមានមនុស្សនៅត្រួតពិនិត្យផ្ទាល់ទេ ដែលធ្វើឲ្យយើងពិបាកបន្តិច។

លោក Austin បញ្ជាក់ថា លោកបានពិភាក្សាបញ្ហានេះជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Alexey Reznikov ក្នុងទីក្រុង កៀវ ក៏ដូចជាជាមួយប្រធានាធិបតី Volodymyr Zelensky ផងដែរ ហើយបានកត់សម្គាល់ថា ពួកគេបានធានាចំពោះលោកថា ពួកគេបានផ្តោតលើការតាមដាន និងការពារអាវុធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក Zelensky៖ យើងមិនមានអាវុធគ្រប់គ្រាន់ដើម្បីរំដោះទីក្រុង Mariupol ទេ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


