ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា អាមេរិក ដើរដល់ចំណុចកំពូល មិនធ្លាប់មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា មានប្រសាសន៍ ពីរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក ម៉ោងនៅកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២នេះថា សម្ដេចតេជោ មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា អាមេរិក ដើរដល់ចំណុចកំពូល មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

នៅក្នុងពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា ពេលល្ងាច នៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងគួរនិយាយាថា ទំនាក់ទំនងកម្ពុជា អាមេរិក បានដើរដល់ចំណុចកំពូល ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ បើទោះបីជាធ្លាប់មានសភាពលិចអណ្ដែតៗ ក្ដី។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖ “សូមសង្កេតលើបញ្ហា២មុនគេ។ ទី១ មុនឆ្នាំ២០០០ តើអាមេរិកមានស្ថានទូតផ្ទាល់ខ្លួននៅកម្ពុជាអត់? ចម្លើយគឺអត់មានទេ អាមេរិកជួលផ្ទះគេនៅទេ។ ក្រោយឆ្នាំ២០០០ ពិសេសក្រោយដំណាក់កាលកម្ពុជារកឃើញសន្តិភាពពេញលេញ អាមេរិកបានកសាងស្ថានទូតនៅកម្ពុជា ទីតាំងស្ថានទូតអាមេរិកនៅកម្ពុជា ជាទីតាំងល្អបំផុត ប្រសិនបើមិនមែនអាមេរិកទេ ខ្ញុំអត់ផ្ដល់ឱ្យទេទីតាំងកន្លែងហ្នឹង ព្រោះជាក្លិបរបស់យុវជន ជិតរមណីដ្ឋានវត្តភ្នំ”។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា នៅពេលនោះ រដ្ឋាភិបាលអាមេរិកផ្ដល់លុយឱ្យស្ថានទូតអាមេរិកនៅភ្នំពេញ អត់ផ្ដល់ប្រាក់បង់ពន្ធទេ ប៉ុន្តែសម្ដេចតេជោបានជួយសម្រួលបង់ពន្ធនោះ ដើម្បីឱ្យអាមេរិកឈរជើងមាំនៅកម្ពុជា ព្រោះពីដើមស្ថានទូតអាមេរិកមានតែជួលផ្ទះគេ ឥឡូវអាមេរិកមានស្ថានទូតត្រឹមត្រូវ។
សម្ដេចតេជោ មានប្រសាសន៍បន្តថា ហេតុផលទី២ គឺក្នុងប្រវត្តិទំនាក់ទំនងពាណិជ្ជកម្ម ពេលនេះ ជាពាណិជ្ជកម្មមានទំហំធំបំផុត។ ជាទំហំពាណិជ្ជកម្ម ដែលកម្ពុជានាំចូលអាមេរិក ជាង ៩ពាន់លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖ “ឥឡូវក្រុមហ៊ុនអាមេរិកកាន់តែច្រើននៅស្រុកខ្មែរ រថយន្ត Ford កំពុងពេញនិយមនៅស្រុកខ្មែរ ឧបករណ៍ផ្នែកវេជ្ជសាស្ត្រ ក៏ត្រូវបានបំពាក់កាន់តែច្រើននៅទីផ្សារកម្ពុជា។ ក្រុមហ៊ុននៅអាមេរិកទៅកម្ពុជាច្រើន។ ប៉ុន្តែ [ទំនាក់ទំនង] មិនមែនឥតខ្ចោះទេ មានការភន្តច្រឡំមួយចំនួន ផ្ដើមចេញពីការមិនយល់គ្នា ឬយ៉ាងណា យើងត្រូវស្វះស្វែងធ្វើការជាមួយគ្នាបន្តទៀត”។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាហាមឃាត់មិនឱ្យមានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ ហើយក៏មិនបញ្ជូនកទ័ពទៅក្រៅដែរ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលពេលនេះកងទ័ពកម្ពុជា នៅលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្ដាល។
សម្ដេចមានការសោកស្ដាយ ដោយអាក់ខានជួបប្រជុំជាមួយ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលគ្រាកន្លងទៅ ដោយសារវិបត្តកូវីដនៅសហរដ្ឋអាមេរិក ដែលត្រូវពន្យាពេលជួបមកដល់ពេលនេះ។ សម្ដេចបញ្ជាក់ថា ជួបយឺត ប្រសើរជាងមិនបានជួប។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសហរដ្ឋអាមេរិកលើកនេះ គឺដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។ ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធាននាធិបតីអាមេរិក លោក ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរ អំពីបញ្ហាតំន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង