ព័ត៌មានជាតិ
អាជ្ញាធរខេត្តឱ្យរដ្ឋបាលជលផលចាប់ដៃជាមួយអង្គការដៃគូ ពង្រឹងការការពារអភិរក្សត្រីមេពូជនៅរដូវបិទនេសាទ
ពូជត្រីសំខាន់ៗប្រឈមនឹងការផុតពូជពីកត្តាមនុស្សត្រូវបានអាជ្ញាធរខេត្តណែនាំមន្ត្រីខណ្ឌជលផល សហការជាមួយអង្គការភូមិខ្ញុំ ប្រចាំនៅខេត្តស្ទឹងត្រែង ពង្រឹងសមត្ថភាពបណ្តាញសហគមនន៍នេសាទ ដើម្បីបង្កើនមធ្យោបាយការពារនិងអភិរក្សត្រីមេពូជឲ្យកាន់តែមានប្រសិទ្ធភាពនៅរដូវបិទនេសាទ។

លោក យ៉ង់ សុវឌ្ឍនា អភិបាលរងខេត្តមានប្រសាសន៍ថា៖ នៅក្នុងរដូវបិទនេសាទនេះសមត្ថកិច្ចពាក់ពន្ធ័ ត្រូវសហការជាមួយប្រជាសហគមន៍ចុះល្បាតឱ្យបានញឹកញាប់ ដើម្បីកុំឱ្យជនខិលខូចលួចនេសាទនៅតាមតំបន់អភិរក្សត្រីមេពូជដែលជាកន្លែងហាមឃាត់។
លោកអភិបាលរងមានប្រសាសន៍បន្ថែមថា៖ បច្ចុប្បន្ននេះ យើងមានអង្គការភូមិខ្ញុំជួយគាំទ្រសហគមន៍នេសាទចំនួន១៨បន្តទៀត ដែលជាយន្តការមួយ បង្កើនការទាក់ទងគ្នា ផ្តល់ព័តមានបានឆាប់រហ័ស ក្រោមកិច្ចសហការជាមួយអាជ្ញាធរមានសកត្ថកិច្ចនិងអង្គការដៃគូ ក្នុងការអភិរក្សធនធានជលផលឱ្យកាន់តែមានប្រសិទ្ធភាពនៅឆ្នាំនេះក៍ដូចជាទៅឆ្នាំខាងមុខទៀត។

លោក ផុន គឹមម៉ាវ សមាជិកក្រុមប្រឹក្សាឃុំអូរម្រះ ស្រុកសៀមបូកបានបញ្ចាក់ថា៖ ក្នុងនាមអាជ្ញាធរឃុំ លោកបានណែនាំប្រជាសហគមន៍ ចុះល្បាតជាប្រចាំគ្រាន់តែនៅពេលជួបបទល្មើស មធ្យោបាយចុះប្រតិបត្តិការនៅមិនទាន់ឆ្លើយតប ដោយសារតែយើងមានទូកតូច ម៉ាស៊ីន កំលាំងខ្សោយដេញទូកជនសង្ស័យនោះមិនទាន់់តែប៉ុណ្ណោះ។
លោកបន្តថា៖ បទល្មើសនេសាទពិតជាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានមច្ឆជាតិ ព្រោះជនសង្ស័យប្រើឧបករណ៏ឆក់ត្រជាក់-ឆក់ក្តៅ-និងប្រើថ្នាំបំពុល និងលួចដាក់មងក្នុងអន្លុងអភិរក្ស ក្នុងរដូវបិទនេសាទ បង្កផលប៉ះពាល់និងធ្វើឲ្យហិនហោចពពួកត្រីកំពុងរងគ្រោះទៅនិងការផុតពូជ។

លោកប៉ោណារិទ្ធនាយកប្រតិបត្តិអង្គការភូមិខ្ញុំនៅខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖ផ្អែកតាមរបាយការណ៍របស់សហគមន៍បទល្មើសប្រភេទនេះពិតជាជនសង្ស័យនៅលួចលាក់ធ្វើសកម្មភាពនៅតាមតំបន់ឆ្ងាយៗដែលបង្កឡើងឱ្យមានភាពស្មុគ្រស្មាញក្នុងពេលដែលកម្លាំងសហគមន៍ចុះធ្វើល្បាត។
លោកបញ្ជាក់ថា៖ទោះបីក្នុងរូបភាពណាក៍ដោយឆ្នាំនេះកំលាំងបណ្តាញយើងត្រូវរួមគ្នាបង្កើនកិច្ចការងារបង្ក្រាបដើម្បីការពារផលប្រយោជន៍ទាំងអស់គ្នា ហើយអង្គការភូមិខ្ញុំនៅបន្តគាំទ្រផ្នែកថវិកាសម្រាប់ធ្វើសកម្មភាពល្បាតនេះទៅតាមផែនការរបស់សហគមន៍ទាំង១៨ចាប់ពី១៥០០ដូល្លាទៅ២០០០ដូល្លាក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា៖សហគមន៍នេសាទដែលអង្គការភូមិខ្ញុំបន្តគាំទ្រនេះមាននៅក្នុងស្រុកសេសានចំនួន៥ឃុំស្រុកសៀមបូក៣ឃុំ ស្រុកសៀមប៉ាង២ឃុំ និងស្រុកថាឡាបរិវ៉ាត់១ឃុំ ដើម្បីផ្តល់លទ្ធភាព ឱ្យប្រជាសហគមន៍បង្កើនភាពទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអភិរក្សធនធានជលផល៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


