ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ទម្លាយមូលហេតុខ្វះខាតធនធានផលិតវីដេអូផ្សព្វផ្សាយក្បាច់គុនបុរាណ និងវប្បធម៌
តារាសម្តែងស្រី និងជាគ្រូបង្ហាត់ក្បាត់គុណល្បុក្កតោខ្មែរ គឺកញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្ត(ខ្មែរ) នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោ វប្បធម៌ អរិយធម៌អក្សរសិល្ប៍ និងអក្សរសាស្រ្តជាដើម។

សកម្មភាពនេះ តារាស្រី ពេជ្រ ចរណៃ កន្លងមកតែងទទួលបានការសរសើរលើកទឹកចិត្តនិងគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជនដែលស្នេហាលើវិស័យភាពយន្ត និងក្បាច់គុណបុរាណខ្មែរ(ល្បុក្កតោ)។ ប៉ុន្តែអ្វីដែលគេកាន់តែចាប់អារម្មណ៍ទៀតនោះ គឺស្រាប់តែនាងទម្លាយមូលហេតុដែលធ្វើឲ្យខ្វះខាតធនធានផលិតវីដេអូផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ និងវប្បធម៌ព្រោះតែកត្តាមិនទទួលSponsorផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានប្រកាសដូច្នេះថា ឥទ្ធិពលនៃភាពល្បីល្បាញរបស់យើងអាចទាក់ទាញចិត្តអ្នកគាំទ្រ។ នេះមិនមែនជាលើកទីមួយទេដែលខ្ញុំមិនទទួលsponsorណាដែលមានផលប៉ះពាល់សង្គម(ជាពិសេសគ្រឿងស្រវឹង)ជាហេតុដែលធ្វើឲ្យខ្ញុំដើរយឺតខ្វះខាតរៀងពិបាកក្នុងការផលិតវីដេអូផ្សព្វផ្សាយ ពីក្បាច់គុនបុរាណខ្មែរ វប្បធម៌អរិ យធម៌ អក្សរសិល្ប៍ អក្សរសាស្រ្ត ។ល..។

កញ្ញា ពេជ្រ ចរណៃ បន្តទៀតថា ជាក់ស្ដែងរឿង សទ្ធាមាណព វគ្គ២ ដែលជារឿងអប់រំបែបព្រះពុទ្ធសាសនាដែលនឹងត្រៀមចេញថតក្នុងពេលដ៏ខ្លីខាងមុខនេះក្នុងភាគ២នេះមានឈុត,ចម្បាំង ឈុតអ្នកភូមិមានវិវាទនឹងគ្នាលាយឡំជាមួយនឹងព្រះធម៌អប់រំដ៏ល្អៗជាច្រើន។ តែខ្ញុំក៏កំពុងខ្វះខាតថវិកាក្នុងការផលិតផងដែរ។ បើបានពុកម៉ែបងប្អូនចូលរួមឧបត្ថម្ភម្នាក់បន្តិចខ្ញុំនឹងខិតខំផលិតរឿងអប់រំឲ្យបានកាន់តែច្រើន និងមានគុណភាព។ ពេជ្រ ចរណៃ និយាយបន្ថែមថា បើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមគាំទ្រទាំងអស់គ្នាផង។មានទទួលsponsoredតាមរយ:លេខទូរស័ព្ទលេខ,096 926 7777/088 5555 815។

សូមបញ្ជាក់ដែរថា តារាសម្តែងកញ្ញា ពេជ្រ ចរណៃ កន្លងមកក៏បានបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយនិងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកតាមរយ:សកម្មភាពនានាដូចជា, ការបង្ហាញនូវក្បា ច់គុនល្បុក្កតោ ,ល្ខោនខោលនិងបង្ហោះរូបភាពស្លៀ កពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


