Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នាល្ងាចនេះ​

បានផុស

នៅ

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាក​ចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​ហើយ បន្ទាប់ពី​ចប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ហើយ​បើ​តាម​គម្រោង សម្ដេច​ នឹង​មកដល់​នៅ​វេលា​ម៉ោង ៤ រសៀល ថ្ងៃ​ទី ១៥ ខែ​ឧសភា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ចាក​ចេញពី​ទីក្រុង​វ៉ាស៊ីនតោន សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ទៅកាន់​ប្រជាពលរដ្ឋដែល​រស់នៅសហរដ្ឋអាមេរិក និង​កាណាដា ដែល​អញ្ជើញ​មក​ជួប​សំណេះសំ​ណា​ល​ជាមួយ សម្ដេច ផង​ដែរ ដោយ សម្ដេច បាន​សរសើរ​ពួកគាត់​ដែល​មិន​តបត​ចំពោះ​ក្រុម​ប្រឆាំង​ជ្រុលនិយមដែល​តែង​តែ​បង្កហេតុ ហើយ​បើ​ទោះបី​ជា​មាន​ឧប្បត្តិហេតុ​កើតឡើង​ក៏ដោយ ពួកគាត់​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់ រក្សា​ភាព​អត់ធ្មត់ តាម​ការ​អំពាវនាវ​របស់​សម្ដេច​។

ជាមួយគ្នា​នោះ សម្ដេច​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អត់ធ្មត់​តទៅទៀត ជាមួយ​នឹង​សកម្មភាព​ញុះញង់ ដែល​ជា​ឥរិយាបថ​ជ្រុលនិយម​របស់​ក្រុម​ប្រឆាំង ដែល​បង្ហាញ​នូវ​អំពើ​ហិង្សា​ជ្រុល​និយម​ទាំងនោះ៕

អត្ថបទ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ៣ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ១៨ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា២២ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

Sokha Hotels

ព័ត៌មានពេញនិយម