ជីវិតកម្សាន្ដ
គ្រប់គ្នាចំហមាត់ ការជាង១ខែហើយ ទើបដឹងតម្លៃចិញ្ចៀនភ្ជាប់ពាក្យកូនប្រសា Beckham
ទើបតែរៀបការជាមួយកូនប្រុស David Beckham ជាងមួយខែ កូនប្រសាស្រីនាង Nicola ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនសារជាថ្មី ព្រោះនាងបានបង្អួតចិញ្ចៀនភ្ជាប់ពាក្យដែលមានតម្លៃកប់ពពក បន្សល់ការជជែកវែកញែកពេញបណ្ដាញសង្គម។

ជីវិតដ៏ប្រណីតរបស់ Nicola មិនថានាងនៅជាកូនស្រីមហាសេដ្ឋី ឬពេលនាងរៀបការរួចនោះទេ ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតនិយាយពីនាងតៗគ្នា។ ជាក់ស្ដែងកាលពីថ្មីៗកន្លងទៅ តារាបង្ហាញម៉ូដរូបនេះ បានបង្ហោះរូបចិញ្ចៀនពេជ្រថ្លៃកប់ក្ដោងមួយវង់ នៅលើបណ្ដាញសង្គមរបស់នាង ធ្វើឱ្យគេឯងផ្អើលសឹងគ្រប់គ្នា។

យោងតាមប្រភពពី Bestie បានឱ្យដឹងថា ចិញ្ចៀនភ្ជាប់ពាក្យរបស់ Nicola និង Brooklyn មានតម្លៃដល់ទៅ ២លានឯណោះ។ តាមការប៉ាន់ស្មានវាជាពេជ្រដែលមានទម្ងន់ពី ៦-៨ការ៉ាត់។ តម្លៃ ២លានដុល្លានេះ គេមិនគិតពីវង់របស់ចិញ្ចៀនដែលមានតម្លៃ ៩ម៉ឺនដុល្លារនោះទេ។
ថ្វីត្បិតចិញ្ចៀននេះទើបតែបង្ហាញក្នុងពេលមិនយូរ ហើយទើបបានដឹងតម្លៃពិតរបស់វាមែន ប៉ុន្តែះមហាជនមិនមានចម្លែកប៉ុន្មាននោះទេ ដោយសារតែគូស្នេហ៍នេះសុទ្ធសឹងតែមកពីគ្រួសារមហាសេដ្ឋី ហើយពួកគេទាំងពីរក៏សុទ្ធតែមានអាជីពរឹងមាំផ្ទាល់ខ្លួនផងដែរ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ កូនប្រុស Beckham ប្រាប់ពីអាជីពដែលខ្លួនចង់សម្រេច មុនពេលយកកូន
ចុចអាន៖ ដឹងមង្គលការកូនប្រុសច្បង David Beckham ថ្ងៃមុន ចំណាយអស់ប៉ុន្មានអត់?

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?