កីឡា
កម្ពុជា ឈ្នះមេដាយមាសទី៥ លើប្រភេទកីឡាចំបាប់ នៅស៊ីហ្គេមវៀតណាម
កីឡាករ ស៊ូ បាលី ក្លាយជាម្ចាស់មេដាយមាសទី៥ សម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅវៀតណាម បន្ទាប់ពីបានយកឈ្នះលើប្រភេទកីឡាចំបាប់ នៅមុននេះបន្តិច។
ស៊ូ បាលី ទទួលបានមេដាយមាស ក្រោយយកឈ្នះកីឡាករឡាវ ១០-០ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសានុរសFreestyle ទម្ងន់១២៥គីឡូក្រាម។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស៊ូ បាលី ក៏បានយកឈ្នះម្ចាស់ផ្ទះវៀតណាម ១០-០ ផងដែរ។ នេះជាមេដាយមាសទី ៥របស់ កម្ពុជានៅវៀតណាម។

ដូច្នេះគិតត្រឹមថ្ងៃនេះកម្ពុជាឈ្នះមេដាយសរុប២៥គ្រឿហើយក្នុងនោះមាស៥គ្រឿងប្រាក់៦គ្រឿងនិងសំរឹទ្ធ១៤គ្រឿង។
មេដាយមាស៥លើប្រភេទកីឡាឃីកបុកស៊ីង, កីឡាប៊ូលនិងប៉េតង់, កីឡាវ៉ូវីណាម, កីឡាតេក្វាន់ដូWT និងកីឡាចំបាប់, ខណៈមេដាយប្រាក់៦លើកីឡាឃីកបុកស៊ីង, កីឡាប៊ូលនិងប៉េតង់, កីឡាតេក្វាន់ដូWT និងកីឡាវ៉ូវីណាមស្របពេលដែលមេដាយសំរឹទ្ធ១៤មាននៅលើកីឡាឃីកបុកស៊ីង១, កីឡាប្រណាំងទូក១, កីឡាប៊ូលនិងប៉េតង់៣, កីឡាជឺជីតស៊ូ ១, កីឡាវូស៊ូ ៣, កីឡាតេក្វាន់ដូ WT ២, កីឡាវ៉ូវីណាម ១ និងកីឡាចាំបាប់ ២៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់