ព័ត៌មានអន្ដរជាតិ
លោក Zelensky ចុះហត្ថលេខា រើសទាហាននិងបន្តច្បាប់អាជ្ញាសឹក ៩០ថ្ងៃទៀត (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើអនុក្រឹត្យ ដើម្បីបន្តច្បាប់អាជ្ញាសឹក និងរើសទាហានរយៈពេល៩០ថ្ងៃទៀតនៅក្នុងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី២៥ខែឧសភាទៅ។

ឯកសារត្រូវបានដាក់ទៅសភាអ៊ុយក្រែនរួចហើយ ហើយចាំបាច់ត្រូវទទួលបានការអនុម័តដោយតំណាងរាស្រ្តយ៉ាងហោចពាក់កណ្តាល។
ច្បាប់អាជ្ញាសឹក ត្រូវបានអនុវត្តនៅក្នុងប្រទេសនេះកាលពីថ្ងៃទី២៤ខែកុម្ភៈ ដែលជាថ្ងៃនៃការលុកលុយរបស់រុស្ស៊ីខណៈ ច្បាប់អាជ្ញាសឹករយៈពេល៣០ថ្ងៃ ត្រូវបានពង្រីកពីរដងរួចទៅហើយ។

អនុក្រឹត្យដំបូងរបស់លោក Zelensky ស្តីពីការកែនទ័ពគឺមានរយៈពេល៩០ថ្ងៃ ហើយត្រូវបានអនុវត្តទៅគ្រប់តំបន់នៃប្រទេសអ៊ុយក្រែន។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែននិយាយថា លោកសង្ឃឹមថានឹងបំពាក់អាវុធដល់យុទ្ធជនចំនួនមួយលាននាក់ ខណៈដែលប្រទេសនេះ ត្រៀមខ្លួនសម្រាប់ សង្រ្គាមដំណាក់កាលថ្មីដ៏វែងឆ្ងាយ។

គួរបញ្ជាក់ថា នៅអ៊ុយក្រែន ច្បាប់អាជ្ញាសឹក បានផ្តល់អំណាចដល់ថ្នាក់ដឹកនាំយោធា ក្នុងការធ្វើអន្តរាគមន៍នៅតាមតំបន់មានជនស៊ីវិលរស់នៅ ឧទាហរណ៍ដូចជាការដាក់បម្រាមគោចរ ហាមឃាត់ការធ្វើដំណើរ និងអនុវត្តការឆែកឆេរតាមផ្ទះ និងយានជំនិះរបស់ជនស៊ីវិលជាដើម។
ច្បាប់នេះក៏ផ្អាកសិទ្ធិដែលជនស៊ីវិលមានក្នុងពេលសន្តិភាពផងដែរ ដូចជា៖
- ភាពមិនអាចរំលោភលើគេហដ្ឋានឯកជន
- សិទ្ធិក្នុងការឆ្លើយឆ្លងឯកជន និងការសន្ទនាតាមទូរសព្ទ
- សិទ្ធិសេរីភាពក្នុងការធ្វើចលនា រួមទាំងការចាកចេញពីប្រទេស អ៊ុយក្រែន ផងដែរ
- សិទ្ធិក្នុងការជួបជុំ ការប្រមូលផ្តុំ ការហែក្បួន និងបាតុកម្មដោយសន្តិវិធី
- សិទ្ធិធ្វើការ អនុវត្តសកម្មភាពសហគ្រិន និងធ្វើកូដកម្ម
- សិទ្ធិទទួលបានការអប់រំ

នៅក្រោមច្បាប់អាជ្ញាសឹកចាប់តាំងពីការលុកលុយមក បម្រាមគោចរត្រូវបានដាក់ចេញនៅតាមទីក្រុងនានាទូទាំងប្រទេស។
បុរសដែលមានអាយុពី ១៨ ដល់ ៦០ឆ្នាំ ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស បើទោះបីជាមានករណីលើកលែងមួយចំនួន ដូចជាឪពុកដែលមានកូនលើសពី៣នាក់ក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


