ព័ត៌មានអន្ដរជាតិ
ចិន ធ្វើសមយុទ្ធយោធាជិតកោះតៃវ៉ាន់ ព្រមានទៅ អាមេរិក វិញ
បញ្ជាការដ្ឋានភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិនបាននិយាយនៅថ្ងៃពុធនេះថា កងកម្លាំងប្រដាប់អាវុធចិនបានរៀបចំធ្វើសមយុទ្ធយោធានៅជិតកោះតៃវ៉ាន់ដើម្បីព្រមានទៅដល់សហរដ្ឋអាមេរិកវិញ ។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្មីៗនេះ កងទ័ពរំដោះប្រជាជនចិនបានរៀបចំការល្បាតត្រៀមប្រយុទ្ធរួមគ្នា និងសមយុទ្ធយោធានៅក្នុងសមុទ្រ និងលំហអាកាសជុំវិញកោះតៃវ៉ាន់ ហើយនេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរមួយចំពោះសកម្មភាពថ្មីៗរវាងអាមេរិក និងតៃវ៉ាន់” ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Joe Biden ទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមផ្នែកយោធាដើម្បីការពារតៃវ៉ាន់ក្នុងករណីមានការឈ្លានពាន និងការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានឆ្លើយតបវិញថា ប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិកប្រុងប្រយ័ត្ននូវអ្វីដែលប្រទេសនេះនិយាយទាក់ទងនឹងបញ្ហាតៃវ៉ាន់ ហើយបានជូនដំណឹងដល់ទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងប៉េកាំងនឹងចាត់វិធានការខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


