Connect with us

វប្បធម៌ ជំនឿ

វត្ថុ ៨ យ៉ាង តាំងលម្អក្នុងផ្ទះ ជួយបង្កើតសុភមង្គល លុយកាក់ និងសំណាងមានដល់ម្ចាស់

បានផុស

នៅ

ការតុបតែងគេហដ្ឋាន គឺជារឿងមួយទៀត ដែលមិនអាចមើលរំលងបាន។ ព្រោះវាផ្តល់ភាពស្រស់ស្អាត រួមទាំងជួយ​ពង្រឹង​ហុងស៊ុយ​ក្នុង​រឿង សិរី​សួស្តី លាភ​សំណាង លុយ​កាក់ផ្សេងៗ​ ឲ្យ​ហូរ​ចូល​មក​ដល់​ម្ចាស់​ផ្ទះ។

ទន្ទឹមនោះ យើងក៏ត្រូវចេះជ្រើសរើសវត្ថុមកតាំងលម្អដូចគ្នាផងដែរ មិនមែនចេះតែធ្វើឲ្យបាននោះទេ។

១​ អាង​ចិញ្ចឹម​ត្រី​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេជឿថា ការមានអាងចិញ្ចឹមត្រី​នៅក្នុងផ្ទះ នឹងនាំមកនូវ​ថាមពល​ដ៏​រុងរឿង​ ​ទ្រព្យសម្បត្តិ​និងការងារ​សម្រាប់​ម្ចាស់ផ្ទះ។ វា​ក៏​ជួយ​ជំរុញ​ឲ្យ​រឿង​ល្អ​កើតឡើង និង​ការពារ​មិនឲ្យ​មាន​រឿង​អាក្រក់​ចូល​មក ។ ជាពិសេសប្រសិនបើយើងចិញ្ចឹមត្រីប្រាក់ និងត្រីមាស​ នៅក្នុងអាង​ចិញ្ចឹម​ត្រី ​ វានឹងជួយឲ្យ​មានសំណាង និងផ្ដល់​ឲ្យ​ជីវិត​កាន់តែ​រីករាយ។ កន្លែង​ដែល​គួរ​ដាក់​ខ្លាំង​បំផុត ​ត្រូវ​ដាក់​នៅ​ច្រក​ចូល​ផ្ទះ។ ព្រោះទ្វារគឺដូចជាច្រកចូលនៃថាមពល និង​ជា​ចំណុច​ជំរុញ​លំហូរ​នៃ​សំណាង។

២ ដើមឈើ

ដើមឈើនឹង​ផ្តល់ម្លប់ ក៏អាច​ព្យាបាល​អំពើអាក្រក់​បានដែរ ឧទាហរណ៍ប្រសិនបើមានរឿងអាក្រក់​ចូលមក អាចត្រូវបានដោះស្រាយដោយការដាំ​ដើម​ឈើធំ ៗ ដើម្បីគ្របដណ្តប់ ឬនៅក្នុងផ្ទះ​ដែល​មាន​បង្គោល​មុត​ស្រួច​។​ អ្នកអាចដាក់ដាំក្នុងផើងមុខផ្ទះ វាជា​ល្បិច​កុំឲ្យបង្គោលមុតស្រួច ​មក​ចាក់​សម្លាប់​ជីវិត​យើងបាន។

៣​ រូបសំណាកព្រះហុកឡុកស៊ីវ

តាម​ជំនឿ​ចិន បើ​ផ្ទះ​ណា​គោរព​បូជា​ព្រះហុកឡុកស៊ីវ​ នឹង​ធ្វើឲ្យ​អ្នក​មាន​លុយកាក់ មាស ប្រាក់ ប្រើប្រាស់​ឥត​ឈប់ឈរ “ហុក” ជាព្រះតារានៃសុភមង្គល និងសំណាងល្អ “ឡុក” ជាតារា​នៃ​ស្ថេរភាព និង​កិត្តិនាម ហើយ “ស៊ីវ” ជា​អាទិទេព។

៤​ កញ្ចក់​ប្រាំបី​ទិស

យោងតាម​ជនជាតិចិនជឿថា រាងប្រាំបី វាជានិមិត្តរូបនៃការការពារប្រឆាំងនឹងអំពើអាក្រក់ ជួយ​បញ្ឈប់​ថាមពល​អវិជ្ជមាន​ដែល​​ចូល​មកក្នុងផ្ទះ។

៥ គំនូរ​រូបសត្វ

គំនូររូប​សត្វ ជាធម្មតាកំណត់នៅក្នុងបន្ទប់ ឬ​ការិយាល័យ។ ល្បិចគឺជ្រើសរើស​រចនាប័ទ្ម ដែល​មើល​ទៅ​ឆើតឆាយហើយជ្រើសរើសតែមួយគត់ ជាពិសេសបើ​មាន​របស់​ច្រើន​មក​ផ្គុំ​គ្នា នោះ​នឹង​មាន​សំណាង​ច្រើន​។ វាក៏មានប្រជាប្រិយភាពផងដែរ ក្នុង​ការរៀបចំតុក្កតា​ឬតុបតែងគំនូរ​អណ្តើក។ រូប​កុកនៅក្នុងផ្ទះ វាត្រូវបានគេជឿថានាំមក​នូវ​សន្តិភាព ​និងភាពជាប់បានយូរ។ ត្រី​ជា​សត្វ​មាន​សំណាង​មួយ​ប្រភេទ ​ដែល​គេ​ជឿ​ថា​ អាច​ជួយ​ឲ្យ​​មាន​លាភ​សំណាង​។

៦ កណ្ដឹង​ព្យួរ​នៅ​មុខផ្ទះ

កណ្ដឹង​ដែល​មាន​បំពង់​អាលុយ​មីញ៉ូមតូចៗ ប៉ះ​គ្នា​ពេល​ខ្យល់​បក់​ជា​សំឡេង​មួយ ​នាំ​មក​នូវ​សំណាង​ល្អ និង​ដេញ​ភាព​ក្រីក្រ នេះ​បើ​យោង​តាម​ទ្រឹស្ដី​ហុងស៊ុយ គេ​ជឿ​ថា​ អាច​ដោះស្រាយ​សំណាង​អាក្រក់ ហើយ​ហៅលុយចូល​ផ្ទះ​ច្រើន​ថែម​ទៀត​ផង។

៧ ថូផ្កា

និមិត្តសញ្ញា​ដ៏​ល្អ​មួយ​ទៀត​ដែល​គេ​ជឿ​ថា​ទាក់ទាញ​សំណាងល្អ មិត្តភាព លុយ ឱកាស និង​ស្នេហា។ គេនិយមដាក់ថូផ្កានៅជ្រុងផ្សេងៗនៃផ្ទះ ឬដាក់ថូធំដ៏ស្រស់ស្អាតដើម្បីតុបតែងផ្ទះ។ សម្រាប់អ្នកមានបញ្ហា​លុយ អ្នកក៏អាចប្រើឬស្សី Guan Yin ដើម្បីរៀបចំនៅក្នុងថុមួយ ហើយដាក់វា​នៅលើតុរបស់អ្នក។ វាត្រូវបានផ្ដល់​អនុសាសន៍ឲ្យ​ដាក់វានៅទិសអាគ្នេយ៍។ ព្រោះវា​ជា​ទិសដៅ​នៃ​ស្ថិរភាព ដោយសារតែការរីកនៃផ្កា វា​ប្រៀប​ដូច​ជា​ការ​ដាំ​ដើម​ប្រាក់​ដែល​ចេញ​ផ្កា​ពី​វា។

៨ ទៀនក្រអូប

គុណសម្បត្តិ​នៃ​ទៀន​ក្រអូប ក្រៅ​ពី​ជួយ​រក្សា​ផ្ទះ​ឲ្យ​រួច​ផុត​ពី​ក្លិន​មិនល្អ បង្កើត​ការ​សម្រាក​លំហែ​សម្រាប់​មនុស្ស​នៅ​ក្នុង​ផ្ទះ។ វា​ត្រូវ​បាន​គេ​ជឿ​ថា​​ជួយ​មនុស្ស​នៅ​ក្នុង​ផ្ទះ​ឲ្យ​ជួប​តែ​រឿង​ល្អ ថែម​ទាំង​បង្កើន​ថាមពល​វិជ្ជមាន​ផង​ដែរ។​សម្រាប់​អ្នក​នៅ​លីវ​អាច​ប្រើ​ទៀន​ក្រអូប ឬ​ឈើ​ក្រអូប​ជួយ​បង្កើត​បរិយាកាស​នៅ​ក្នុង​បន្ទប់ ជា​ពិសេស​ក៏​ទាក់ទាញ​មនុស្ស​ភេទ​ផ្ទុយ​ដូចគ្នា៕

គ្រូ ណុប

ចុចអាន៖វត្ថុ ៨ យ៉ាង តាំងលម្អក្នុងផ្ទះ ជួយបង្កើតសុភមង្គល លុយកាក់ និងសំណាងមានដល់ម្ចាស់

ចុចអាន៖រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម