ជីវិតកម្សាន្ដ
ដឹងអត្ថន័យឈុតដែល Pancake ស្លៀកថ្ងៃពិសេស ពិតជាមានប្រវត្តិមិនធម្មតាឡើយ
ខណៈថ្ងៃមង្គលការកាន់តែខិតជិតមកដល់ តារាសម្ដែងស្រី Pancake Khemanit Jamikorn បានបង្ហាញរូបភាពក្នុងឈុតពិសេសៗជាបន្តបន្ទាប់ ធ្វើឲ្យអ្នកគាំទ្រហាក់ជ្រួលអារម្មណ៍តាម និងចង់ដឹងពីតារាស្រីនេះថា នាងនឹងមានអ្វីប្លែកខ្លះនៅថ្ងៃមង្គលការ។


គេនៅចាំបានថា កាលពីថ្ងៃទី២៧ ខែឧសភានេះ Pancake បានចាប់ដៃមិត្តប្រុស គឺលោកវរសេនីយ៍ទោ Saksunthorn Premanon ដោយអ្នកទាំងពីរ បានទៅធ្វើបុណ្យក្នុងថ្ងៃខួបកំណើត ដោយស្លៀកឈុតដេរដោយក្រណាត់កន្ទួតប្រាក់ ឆ្នូតផ្កា Sabai ប៉ាក់សូត្រពណ៌មាស និងបន្ថែមគ្រឿងអលង្ការមាសលម្អខ្លួនទៀតផង។


យ៉ាងណាមិញ អ្នករចនារ៉ូបអាពាហ៍ពិពាហ៍ដ៏ល្បីមួយរូប បានលាតត្រដាងពីដើមកំណើតនៃសំលៀកបំពាក់នោះថា នៅក្នុងសៀវភៅ In Royal Fashion បង្ហាញថា ឈុតថៃ ស៊ីវ៉ាឡៃ ឆ្នាំ ១៩៦០ ជាឈុតរបស់ខ្សែរាជវង្យរចនាប័ទ្មរបស់ម្ចាស់ក្សត្រី Sirikit ម៉ូដនេះរចនាដោយជាងចំណានពីររូបគឺ គឺ Dr. Gasinee Klamyusuk និង Khun Sudjit Sudjit នៃម្ចាស់ម៉ាកយីហោ Finale Weddingstudio ។

ឈុតនេះ ត្បាញដោយលំនាំផ្កាម្លិះ សូត្រផ្កា Lumphun ពណ៌ទឹកក្រូចបុរាណ ត្រូវចំណាយពេលប្រមាណ៤ខែក្នុងការត្បាញដោយពាក់ផ្នត់មុខ និងអាវសូត្រមូលដែលមានខ្សែលោហធាតុពណ៌មាស។ ចំណែកសំពត់ត្រូវបានដេរភ្ជាប់ទៅនឹងសំពត់ដែលសាច់យកពីផ្កា Sabai រចនាដោយលំនាំផ្កាកែវ និងប្រមូលផ្តុំក្រុមអ្នកបច្ចេកទេសប៉ាក់ ដែលមានជំនាញយ៉ាងប្រុងប្រយ័ត្ន។ ជាពិសេស ការបង្កើតប៉ាក់នីមួយៗលើស្បៃគឺធ្វើដោយអំបោះមាសលាយជាមួយពេជ្រ Swarovski អង្កាំដើមអំពៅរបស់ជប៉ុន ដាក់លើក្រណាត់គ្របខាងក្រៅ ដោយបន្សល់ទុកជាយនៅខាងក្រោយផាយផាត់។



ងាកមក Pancake វិញ នាងបានទៅគោរពព្រះវិញ្ញាណក្ខន្ធ Somdej Phra Ariyawongsakantayan ព្រះអយ្យកោ ដើម្បីសុំពរជ័យ និងប្រគេនទឹកដល់ព្រះពុទ្ធ ដើម្បីសេចក្តីសុខក្នុងថ្ងៃមង្គលការ និងខួបកំណើត ដោយនាងបានស្លៀកឈុតនេះដូចគ្នា និងរចនាដោយមនុស្សពីររូបដូចដែលបានរៀបរ៉ាប។ ក្នុងនោះអ្នកគាំទ្របានពោលពាក្យសរសើរនាងថា ជានារីដែលស្លៀកឈុតថៃបានយ៉ាងស្អាត និងទាក់ទាញខ្លាំងគ្រប់ឈុតតែម្ដង។



គួររំលឹកដែរថា Pancake និងលោកវរសេនីយ៍ទោ ត្រូវរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី ១០ ខែមិថុនា ខាងមុខនេះ ហើយហ្វេនដែលជាអ្នកគាំទ្រតារាស្រីរូបនេះ ក៏កំពុងតែរង់ចាំមើលសម្រស់ក្នុងឈុតកូនក្រមុំរបស់នាងដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សុបិនក្លាយជាការពិត លោកតាអាយុ ៨៦ ឆ្នាំ ថតរូប Pre-Wedding លើកដំបូងក្នុងឆាកជីវិត
ចុចអាន៖តារា ថៃ ១៥ រូប ជាប់ឈ្មោះក្នុងបញ្ជីសកល មានមុខសង្ហា និងស្អាតបំផុតនៅឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


