ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គ្រប់គ្រងទឹកដី អ៊ុយក្រែន មួយភាគប្រាំ (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងកម្លាំងរុស្ស៊ីបានដណ្តើមយកទឹកដីរបស់ខ្លួនប្រមាណ ២០% ហើយ ខណៈការវាយលុករបស់ទីក្រុងមូស្គូ ជិតឈានដល់ថ្ងៃទី១០០។

ថ្លែងទៅកាន់សមាជិកសភាក្នុងប្រទេសលុចសំបួ លោកបានបន្ថែមថា ខ្សែត្រៀមជួរមុខ បានលាតសន្ធឹងចម្ងាយជាង១០០០គីឡូម៉ែត្រ ឯណោះ។
បច្ចុប្បន្ន កងកម្លាំងរុស្ស៊ីបាននិងកំពុងបង្កើនការវាយប្រហារទៅលើទីក្រុង Severodonetsk ក្នុងតំបន់ Donbas។

Severodonetsk គឺជាទីក្រុងនៅចុងភាគខាងកើត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយអភិបាលតំបន់លោក Serhiy Haidai បាននិយាយថា ប្រទេសរុស្ស៊ីកំពុងព្យាយាមទម្លុះការការពារនៅក្នុងទីក្រុងនេះ ពីគ្រប់ទិសទី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងធ្វើការវាយប្រហារតបត ដោយរុញច្រានសត្រូវនៅតាមដងផ្លូវមួយចំនួន និងចាប់អ្នកទោសជាច្រើននាក់។

នៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Zelensky បាននិយាយថា ស្ថានភាពនៅ Donbas មិនមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែអ៊ុយក្រែន ទទួលបានជោគជ័យខ្លះ ក្នុងសមរភូមិនៅ Severodonetsk។
គួរបញ្ជាក់ថា ជនស៊ីវិលប្រហែល ១៥០០០នាក់ នៅតែជាប់ក្នុងទីក្រុង ដោយពួកគេជាច្រើនបានជ្រកកោននៅរោងចក្រគីមី Azot ដ៏ធំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទូរទស្សន៍រដ្ឋរុស្ស៊ី ប្រកាសសង្គ្រាមលោកលើកទី៣ ជាមួយ អង់គ្លេស សហរដ្ឋអាមេរិក និងណាតូ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


