ព័ត៌មានអន្ដរជាតិ
ឆេះឃ្លាំងកុងតឺន័រនៅ បង់ក្លាដែស ស្លាប់និងរបួសមនុស្សជាង ១០០នាក់
មនុស្សចំនួន៥នាក់បានស្លាប់ និងប្រហែល១០០នាក់រងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំមួយបានឆាបឆេះឃ្លាំងកុងតឺន័រនៅទីក្រុង Sitakunda ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែសកាលពីថ្ងៃសៅរ៍ទី ៤ខែមិថុនា។

មន្ត្រីសេវាកម្មពន្លត់អគ្គិភ័យ លោក Jalal Ahmed បាននិយាយថា អគ្គិភ័យបានឆាបឆេះនៅឃ្លាំងកុងតឺន័រមួយកន្លែង ដែលមានចម្ងាយត្រឹមតែ ៤០ គីឡូម៉ែត្រប៉ុណ្ណោះ នៅខាងក្រៅកំពង់ផែសមុទ្រដ៏សំខាន់ Chittagong មុនពាក់កណ្តាលអធ្រាត្រ។
កម្លាំងពន្លត់អគ្គិភ័យជាច្រើននាក់ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង។
ក្នុងចំណោមអ្នករងរបួស មានមនុស្ស២០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយមានការរលាកគ្របដណ្ដប់ចន្លោះពី៦០ទៅ៩០ភាគរយលើរាងកាយរបស់ពួកគេ។

លោក Ruhul Amin Sikder អ្នកនាំពាក្យសមាគមកុងតឺន័របង់ក្លាដែស (BICA) បាននិយាយថា កុងតឺន័រមួយចំនួននៅឃ្លាំងឯកជនផ្ទៃដី៣០ហិចតាមួយនេះ មានផ្ទុកសារធាតុគីមី រួមទាំង hydrogen peroxide ផងដែរ។
អ្នកគ្រប់គ្រងឃ្លាំង B.M. Container Depot លោក Mujibur Rahman បាននិយាយថា មូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ដឹងនៅឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឆេះរោងចក្រនៅ បង់ក្លាដែស ស្លាប់មនុស្ស ៤៣នាក់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២០ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ