ព័ត៌មានជាតិ
ពលរដ្ឋស្នើឲ្យអាជ្ញាធរខេត្ត កុំរុះរើស្លាករំលឹកប្រវត្តិសាសនាព្រះពុទ្ធតាមដងផ្លូវ
សិស្សនិសិត្យក៏ដូចជាមហាជនទូទៅ នៅតែចាប់អារម្មណ៍ទៅលើការលើកស្លាកសញ្ញាព្រះពុទ្ធសាសនា ដែលតាំងនៅតាមដងផ្លូវក្នុងក្រុងបាត់ដំបងមួយចំនួនតូច ដែលបានដាក់តាំងកាលពីកន្លងទៅនៃពីបុណ្យ”ពិសាខបូជា” ដើម្បីរំលឹកអំពីប្រវត្តសាសនាព្រះពុទ្ធ ដែលប្រជារាស្ត្រខ្មែរត្រូវចងចាំតាំងពីសម័យដើមរហូតបច្ចុប្បន្ន។
អ្នកស្រី វ័ណ្ណថា អាយុ៦២ឆ្នាំ ក្រោយចេញពីការិយាយល័យបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ បានឲ្យដឹងថា អ្នកស្រីពិតជាពេញចិត្តណាស់ ក្រោយពីអ្នកស្រីក្រឡេកឃើញស្លាករូបសាសនា “ព្រះពុទ្ធ” តាំងតាមដងផ្លូវនៅតាមសាធារណៈក្នុងក្រុង ដែលនៅសល់តិចតូចនៅតាមដងផ្លូវ សម្រាប់យុវជនជំនាន់ក្រោយមើលឲ្យដឹងអំពីប្រវត្តសាសនារបស់ជាតិខ្លួនទាំង ៣ ដំណាក់កាលរបស់ព្រះពុទ្ធដែលរួមមាន ១,ព្រះអង្គទ្រង់ប្រសូត ២,ព្រះអង្គទ្រង់ត្រាស់ដឹង ៣, ព្រះអង្គទ្រង់បរិព្វាន្ត។

អ្នកស្រីបន្តថា ស្លាករូបជាប្រវត្តិព្រះពុទ្ធដែលបានដាក់តាំងនេះមិនត្រូវដកចេញនោះទេ ផ្ទុយទៅវិញអាជ្ញាធរត្រូវបន្តលើក បន្ថែមទៀតនៅតាមដងផ្លូវសាធារណ:ក្នុងក្រុង ដើម្បីឲ្យកូនចៅជាយុវជនជំនាន់ក្រោយក៏ដូចជាភ្ញៀវបរទេសចរជាតិអន្តរជាតិសិក្សាយល់ដឹងអំពីសាសនាព្រះពុទ្ធ ដែលជាសាសនារបស់ជាតិខ្មែរហើយត្រូវបានលើកកម្ពស់វិស័យព្រះពុទ្ធសាសនា តាមរយ:រូបសញ្ញាដែលបានដាក់តាំងជាសាធារណ: ជាមួយការសុំក្តីសុខសប្បាយដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានធ្វើដំណើរតាមដងផ្លូវហើយគោរពសុំក្តីសុខតាមរយ:ស្លាករូបនេះ។
ស្រដៀងគ្នុានេះដែរក្នុងចំណោមក្រុមយុវជន ជាសិស្សនិសិត្យ យុវជនឈ្មោះ ហ៊ត ហេង និងសារិទ្ធិ សីលា បានលើកឡើងប្រហាក់ប្រហែលពលរដ្ឋដែរថា ពួកគេក៏សំណូមពរដល់អាជ្ញាធរថ្នាក់ខេត្តបន្តលើកស្លាកសាសនាឲ្យបានទូលំទូលាយបន្ថែមទៀតនៅតាមផ្លូវសាធារណះ ឬតាមគោលដៅសំខាន់ៗនៅតាមបណ្តាស្រុកផងដែរ ដើម្បីចូលរួមលើកកម្ពស់ សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋតែមួយគត់សម្រាប់មនុស្សជាតិសុំនិងគោរពសុំសេចក្តីសុខ។


លោកហម អារុណ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ខេត្តបានលើកឡើងថា ចំពោះចំណាប់អារម្មណ៍ក៏ដូចជា សំណូមពររបស់ពលរដ្ឋនិងក្រុមយុវជនជាសិស្សនិសិត្យខាងលើពិតជាល្អប្រសើរ ខណះបច្ចុប្បន្ននេះនៅតាមបណ្តាខេត្ត ផ្សេងក៏មាន លើកស្លាកនេះផងដែរគ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។
លោកបន្តថា បើសិនជាអាជ្ញាធរធ្វើបានពិតជាប្រសើរណាស់ ជាពិសេសលើកនៅតាមបណ្តាគោលដៅទេសចរណ៍សំខាន់ៗផងដែរ ដើម្បីជាប្រយោជន៍អាចទាក់ទាញចក្ខុនិងអារម្មណ៍ភ្ញៀវទេសចរទាំងជាតិអន្តរជាតិឲ្យកាន់តែមានកំណើនហើយបានផ្តល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមតំបន់នោះផងដែរ។
លោកហម អារុណ បានលើកឡើងថា បើតាមលោកបានដឹងនៅពេលលោកទៅទស្សន:កិច្ចនៅប្រទេសជិតខាង ក៏គេមានលើកច្រើនដែរនៅតាមគោលដៅនៃតំបន់ទេសចរណ៍របស់គេ ដោយក្នុងនោះមានស្លាកប៉ាណូរូបភាពតំបន់ទេសចរណ៍របស់គេផងដែរ ធ្វើឲ្យកំណើនភ្ញៀវរបស់គេជក់ចិត្តដិតអារម្មណ៍ក្នុងការទស្សនានិងសុំក្តីសុខនៅពេលធ្វើដំណើរ។
ពាក់ព័ន្ធស្លាកសញ្ញាព្រះពុទ្ធសាសនានេះដែរ កន្លងមកថ្មីៗនេះលោកក៏បានចូលរួមប្រជុំនៅសាលាខេត្តដែរហើយលោកអភិបាលខេត្តក៏មានប្រសាសន៍ដែរថា ស្លាករូបព្រះពុទ្ធសាសនានឹងត្រៀមលើកបន្តជំនួសស្លាកប៉ាណូស្រាបៀរតែលោកមិនដឹងថា ការអនុវត្តនៅពេលណានោះទេ។ រឿងនេះសម្រេចលើគោលការរបស់រដ្ឋបាលខេត្តជាអ្នកសម្រេចនៅពេលក្រោយ។
ពាក់ព័ន្ធនិងផ្លាកសញ្ញាខាងលើ លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ខេត្ត បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីឲ្យដឹង នៅរសៀលថ្ងៃទី០៥ខែមិថុនានេះដែរថា លោកទទួលស្គាល់ក្នុងការលើកឡើងនិងសំណូមពរ របស់ប្រជាពលរដ្ឋក៏ដូចជាក្រុម ក្រុមសិស្សនិសិស្សិតខាងលើនេះពិតជាល្អប្រសើរ ប៉ុន្តែលោកថា សំខាន់វាស្ថិតនៅលើថវិកាថាតើមានកម្រិតណា សម្រាប់អនុវត្តលើគម្រោងនេះ ព្រោះវាមិនមែនដាក់តែម្តងបាននោះទេ ត្រូវមានការផ្លាស់ប្តូររូបពេលណាដែលរូប “ឆ្លក់” ត្រូវតែផ្លាស់ប្តូរ ហើយក៏មិនជាចំនួនតិចតូចនោះដែរ ត្រូវតែដាក់តាមបណ្តាស្រុកតំបន់សំខាន់ៗបន្តទៀតមិនត្រឹមតែក្នុងក្រុងនោះទេ។
ចំណែកលោក សុខ លូ អភិបាលខេត្តនៅមិនមានការឆ្លើយតបយ៉ាងណានោះទេ ពាក់ព័ន្ធស្លាកសញ្ញារូបព្រះពុទ្ធសាសនានេះ ខណះនៅរសៀលថ្ងៃទី០៥មិថុនានេះ កម្ពុជាថ្មីបានដាក់សំនួរតាមតេលេក្រាមផ្ទាល់ខ្លួនរបស់លោក ហើយលោកបានត្រឹមចូលមើលប៉ុណ្ណោះ មិនត្រូវបានឆ្លើយតបនៅឡើយរហូតដល់ម៉ោងនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


