ព័ត៌មានជាតិ
ទិន្នផលទុរេន សាវម៉ាវ និងមង្ឃុត នៅស្រុកមណ្ឌលសីមា ផ្ដល់ផលច្រើន តែពុំសូវមានឈ្មួញធំៗមកទិញ
តំណាងកសិករនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង អះអាងថា ទិន្នផល ទុរេន សាវម៉ាវ និងមង្ឃុតឆ្នាំនេះ ហាក់ផ្ដល់ផលច្រើនជាងឆ្នាំមុនៗ តែពួកគាត់សង្កេតឃើញថា ពុំទាន់មានឈ្នួញធំៗមកទិញដល់ចម្ការនៅឡើយទេ។
១ខែមកហើយ ដែលប្រជាកសិករនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា នាំគ្នាប្រមូលផលផ្លែទុរេន មង្ឃុត និងសាវម៉ាវ វេចខ្ចប់ត្រៀមលក់ជូនទៅលក់ តាមតម្រូវការចង់បានពីអតិថិជន និយមហូបផ្លែឈើហូបផ្លែទាំងនេះ ដូចរៀងរាល់ឆ្នាំដែរ។

លោក អែម ឌីណា ជាកសិករដាំផ្លែទុរេនច្រើនជាងគេម្នាក់ ក្នុងចំណោមប្រជាកសិករដទៃទៀតក្នុងភូមិតាចាត ឃុំទួលគគីរ រៀបរាប់កាលពីថ្ងៃទី ២ ខែមិថុនា ថ្មីៗនេះថា គាត់ផ្តើមប្រមូលផលទុរេតាំងពីពាក់កណ្តាលខែឧសភាមក គឺបាន ៥ទៅ ៦តោនហើយ អំឡុងពេលដាំដុះ ៥០០ដើម លើផ្ទៃដី ៦ហិកតា គ្រាដែលគាត់ប្រឹងប្រែងមើលថែទាំ អស់ពេល ៥ឆ្នាំទៅ ៧ឆ្នាំកន្លងទៅមកនេះ។
លោក អែម ឌីណា បន្តថា ការកាត់ប្រមូលទុរេលក់របស់លោក ក្នុង ១ថ្ងៃបាន ៤ទៅ ៥០០គីឡូក្រាម លក់បញ្ជូនចេញទៅអតិថិជននៅក្នុងខេត្តផ្ទាល់តែម្តង និងទៅខេត្តកំពត កំពង់ស្ពឺ ព្រមទាំងរាជធានីភ្នំពេញ។ ប្រភេទទុរេ ដែលកំពុងប្រមូលនេះ ជាប្រភេទម៉ាន់ថុង ត្បិតវាពិបាកថែទាំ តែដាំតម្រូវទីផ្សារ។

បើតាមលោក ឌីណា ចម្លែកចិត្តដែរថា ឆ្នាំនេះបរិមាណតម្លៃទុរេលក់ទុរេន នៅលើទីផ្សារមានចំនួនច្រើនខុសពីឆ្នាំណាៗទាំងអស់ ដែលធ្វើឲ្យថយចុះបន្តិច ព្រោះតែមនុស្សសម្រុកដាំច្រើន មិនតែនៅខេត្តកោះកុង ឬខេត្តផ្សេងទៀត។ គិតមកដល់ត្រឹមថ្ងៃទី ២ មិថុនា មិនទាន់មានឈ្នួញធំៗ ចុះមកទិញទុរេនដល់ចម្ការនៅឡើយទេ តែមិនថ្វីទេលោកនៅតែជឿជាក់ថា ទុរេនរបស់លោកនៅតែអាចលក់ចេញបាន ព្រោះថា គុណភាពរសជាតិទុរេនរបស់លោកឆ្ងាញ់ មិនចាញ់ទុរេននៅខេត្តផ្សេង ឬនាំចូលពីប្រទេសជិតខាងឡើយ។

ចំណែកឯអ្នកស្រី វង្ស ដាំ ជាកសិករដាំដុះទុរេន សាវម៉ាវ និងមង្ឃុតម្នាក់ដែរ នៅភូមិតាកាត លើកឡើថា ឆ្នាំបរិមាណទិន្នផលផ្លែឈើទាំង ៣មុខនេះកើនច្រើន ដែលធ្វើឲ្យតម្លៃធូរតម្លៃតិច និងកង្វះឈ្នួញមកទិញដល់កន្លែងចម្ការ បើធៀបនឹងឆ្នាំទៅ ទោះមានកូវីដ-១៩ក្តី ពួកគាត់អាចលក់បានតម្លៃថ្លែ ដោយក្នុង ១ថ្ងៃ អាចប្រមូលបាន ៣០ទៅ ៥០គីឡូក្រាម។
អ្នកស្រី វង្ស ដាំ ឲ្យដឹងទៀតថា តម្លៃលក់ចេញសាវម៉ាវ ១គីឡូក្រាម ថ្លៃ ៤ទៅ ៥ពាន់រៀល មង្ឃុត ១គីឡូក្រាម ៧.០០០រៀល និងទុរេន ១គីឡូក្រាម ១៨.០០០រៀល ទៅ ២០.០០០រៀល។ ឆ្នាំនេះមានអ្នកដាំដុះទុរេន មង្ឃុត និងសាវម៉ាវច្រើនចម្ការ ទើបធ្វើឲ្យការលក់ចេញហាក់យឺតយ៉ាវ។

សម្រាប់អ្នកស្រី វង្ស ដាំ ក៏ស្នើសុំដល់រដ្ឋបាលខេត្តកោះកុង មន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្ម ជួយកៀគរឈ្នួញកណ្តាល មកជួយទិញទិន្នផលផ្លែឈើ ដែលដាំដោយស្នាដៃកូនខ្មែរ យកទៅលក់លើនៅទីផ្សារ ដើម្បីជាការលើកទឹកចិត្តបន្តធ្វើកសិកម្មបន្តទៀត ព្រោះទំរាំបានផលលក់ ត្រូវចំណោយទុនច្រើនទៅការថែទាំដាំដុះ។
លោក សាលីម ហ្វារីត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ក៏ទទួលស្គាល់ដែរថា ទិន្នផលកសិកម្មឆ្នាំនេះអំណោយផលច្រើនដល់ប្រជាកសិករនៅតាមបណ្តាស្រុកនានាក្នុងខេត្តកោះកុង។ ពាក់ព័ន្ធនឹងតម្លៃ ឬបរិមាណលក់ចេញទៅកាន់ទីផ្សារយឺតយ៉ាវ ទំនងដោយសារតែមានអ្នកប្រមូលច្រើនដូចគ្នា នៅតាមបណ្តាខេត្តគោលដៅកសិកម្ម ក្នុងប្រទេសកម្ពុជា។

លោក ហ្វារីត អះអាងថា បរិមាណតម្រូវការផ្គត់ផ្គង់លើទីផ្សារច្រើន នាំឲ្យតម្លៃលក់ក៏ថយចុះទៅតាមនោះដែរ។ តែទោះយ៉ាងណា លោកនឹងសម្របសម្រួលស្រង់ស្ថិត ចំនួនកសិករពិបាករកដៃគូជំនួញ ដើម្បីងាយស្រួលដល់ការលក់ចេញផ្លែឈើ នៅតាមចម្ការរបស់ប្រជាកសិករ។
នៅខេត្តកោះកុង ប្រជាកសិករដែលបង្កបង្កើនផលទុរេន សាវម៉ាវ ក្រូច មង្ឃុត និងចេក ភាគច្រើននៅស្រុកថ្មបាំង ស្រុកមណ្ឌលសីមា ស្រុកកោះកុង និងស្រុកស្រែអំបិល ដោយមួយឆ្នាំៗកសិករទាំងនោះអាចប្រមូលបានតិច ឬច្រើនទៅតាមលទ្ធភាព និងជំនាញបច្ចេកទេស នៃការដាំដុះកសិកម្មរបស់បុគ្គលម្នាក់ៗ។ ទន្ទឹមនោះ ក៏គេសង្កេតឃើញមានអង្គការដៃគូ និងមន្ទីរកសិកម្មចុះអប់រំណែនាំពីវិធីសាស្រ្តធ្វើកសិកម្ម តាមបែបបច្ចេកទេស ចៀសវាងធ្វើកសិកម្មតាមបែបបុរាណបន្តទៀត៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ