ព័ត៌មានជាតិ
ស្ថាប័នសារព័ត៌មានឯករាជ្យ និងអង្គការសមាគមក្រៅរដ្ឋាភិបាលចំនួន ៩ ធ្វើសកម្មភាពជួយសង្គម
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការសមាគមក្រៅរដ្ឋាភិបាលចំនួន ៩ បានរួមហការគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា កសិកម្ម អប់រំ កីឡា ដែលជាប្រយោជន៍ដល់ប្រទេសជាតិ ឈានទៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងនៅពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន ៩ នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ នៅសណ្ឋាគារ សុខាភ្នំពេញ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានស្នើដល់ដល់ភាគីហត្ថលេខីទាំងអស់ ត្រូវរៀបចំផែនការសកម្មភាព និងកម្មវិធីការងារឱ្យបានច្បាស់លាស់ ជាក់លាក់ ដើម្បីងាយស្រួលអនុវត្តការងារ ឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក ធានាឱ្យមានធនធានគ្រប់គ្រាន់ ទាំងធនធានមនុស្ស ថវិកា ឧបករណ៍ សម្ភារៈប្រើប្រាស់សំដៅឆ្លើយតបទៅនឹងផែនការសកម្មភាពដែលបានកំណត់។

ជាមួយគ្នានេះ លោក ស សុខា ក៏បានណែនាំឱ្យរៀបចំក្រុមការងារទទួលខុសត្រូវឱ្យបានច្បាស់លាស់ក្នុងការទំនាក់ទំនងផ្តល់ព័ត៌មាន និងធ្វើកិច្ចសហប្រតិបត្តិជាមួយគ្នាឱ្យបានរលូន ឆ្លើយតបទៅនឹងអ្វីដែលដៃគូយើងចង់បាន រៀបចំ និងកំណត់ឱ្យមានការប្រជុំផ្លាស់ប្តូរយោបល់ និងវាយតម្លៃទៅលើការអនុវត្តកិច្ចសហប្រតិបត្តិលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអង្គការ សមាគម ទាំង១០ឱ្យបានទៀងទាត់ និងត្រូវបន្តចូលរួមចំណែកឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល លើកិច្ចការងារសង្គមមនុស្សធម៌ ការលើកកម្ពស់ការងារអប់រំ បរិស្ថាន ធនធានធម្មជាតិ សំដៅបង្កើនការយល់ដឹង និងឈានទៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

លោក ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ បានឱ្យដឹងថា អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងសហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម ចែករំលែកបទពិសោធន៍ ជំនាញវិជ្ជាជីវៈ ធនធានមនុស្សឱ្យគ្នាទៅវិញទៅមក បំពេញឱ្យគ្នានូវរាល់តម្រូវការចាំបាច់នានាតាមលទ្ធភាព រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឱ្យគ្នាទៅវិញទៅមក និងរួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា កសិកម្ម អប់រំ កីឡា ដែលជាប្រយោជន៍ដល់ប្រទេសជាតិ។

លោកបានបន្តថា អង្គការ និងសមាគមចំនួន៩ ដែលចុះអនុស្សារណៈយោគយល់គ្នាជាមួយគ្នានាឱកាសនេះរួមមាន៖ ១. អង្គការលើកកំពស់ជីវភាពកសិករ ២. សមាគមពិធីករ ពិធីការិនីកម្ពុជា ៣. អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជា ៤. សមាគមនិស្សិត សិស្សខេត្តព្រៃវែង ៥. អង្គការវិទ្យាស្ថានសបីអភិវឌ្ឍយុវជន ៦. សមាគមទ្រទ្រង់កសិកម្មធម្មជាតិកម្ពុជា ៧. អង្គការសង្គ្រោះបម្រើក្តីសង្ឃឹមពិភពលោក ៨. អង្គការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា និង៩. អង្គការត្បូងទទឹមកម្ពុជា៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ