កីឡា
អ្នកចាត់ការភ្នំពេញហ្គាឡាក់ស៊ី និងគ្រូឧត្តរមានជ័យបង្ហាញចំណុចខ្លាំងមុនប៉ះគ្នាស្អែកវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ថ្នាក់ខេត្ត
ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី នឹងប្រកួតជាមួយក្រុមខេត្តឧត្តរមានជ័យ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៦ ឆ្នាំ២០២២ ស្អែកនេះ វេលាម៉ោង៣:៣០នាទីរសៀលនៅនៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ ដែលផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ BTV។

គ្រូបង្វឹកក្រុមបាល់ទាត់ខេត្តឧត្តរមានជ័យ លោក លី ដារ៉ា ៖«យើងមិនដែលបានជួបភ្នំពេញហ្គាឡាក់ស៊ីទេពីមុន។ នេះជាលើកទី១ដែលយើងជួបគ្នា តែយើងបានតាមដានយូរដែរហើយ។ ក្រុមនេះល្អទាំងល្បឿន និងបច្ចេកទេស តែយើងមានវិធីសាស្ត្រទប់ទល់នឹងចំណុចខ្លាំងទាំងនោះហើយ»។
កីឡាករ ជោ ស្ថាបនា ប្រធានក្រុមឧត្តរមានជ័យបានឲ្យដឹងថា សម្រាប់ការប្រមូលផ្តុំកីឡាករក្នុងការហ្វឹកហាត់ជួបបញ្ហាច្រើនដោយសារកីឡាករមួយចំនួនជាប់ធ្វើការ ឬការសិក្សាហើយអ្នកខ្លះនៅខេត្តផ្សេង ក៏ដូចជាទីក្រុងភ្នំពេញ។ កីឡាកររូបនេះក៏បានបញ្ជាក់ថា សមាជិកក្រុមរបស់ខ្លួនបានដឹងពីចំណុចខ្លាំងរបស់ក្រុមភ្នំពេញហ្គាឡាក់ស៊ី ប៉ុន្តែក៏បានត្រៀមយុទ្ធសាស្ត្រសម្រាប់ការជួបគ្នាហើយ។

ជាមួយគ្នានេះ អ្នកចាត់ការទូទៅរបស់ក្រុមភ្នំពេញហ្គាឡាក់ស៊ី លោក ប៉ូ គីនណាក់ បានលើកឡើងថា គ្រប់ការប្រកួតទាំងអស់រហូតដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមរបស់លោកបានឆ្លងកាត់ការលំបាកទាំងអស់។ អ្វីដែលសំខាន់ ក្រុមរបស់លោកឲ្យតម្លៃដៃគូ និងឆ្លើយតបនឹងការឲ្យតម្លៃជាមួយនឹងការខិតខំប្រឹងប្រែងហ្វឹកហាត់ និងយកចិត្តទុកដាក់ក្នុងការប្រកួត។
«ខ្ញុំកត់កត់សំគាល់ឃើញថា ប្រព័ន្ធការពាររបស់ក្រុមឧត្តរមានជ័យរឹងមាំល្អ ហើយតំបន់បម្រើរបស់ពួកគេក៏ឃើញថា មានបច្ចេកទេសល្អ និងលឿនដែរ»។ លោកបានលើកឡើងពីចំណុចខ្លាំងរបស់ដៃគូ និងបញ្ជាក់ថា ការប្រកួតនីមួយៗបត់បែនទៅតាមភាពខ្លាំងរបស់ក្រុមជាដៃគូ ដូច្នេះមិនអាចប្រើទម្រង់ ឬរបៀបលេងដដែលៗទេ។
ជាមួយគ្នានេះ ក៏មានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ រវាង ក្រុមបាល់ទាត់ខេត្តកំពត ប្រកួតជាមួយ ក្រុមបាល់ទាត់ ឬទ្ធីសែន នៅវេលាម៉ោង៨ព្រឹកនៅកីឡដ្ឋានអគ្គិសនីកម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២២ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


