ព័ត៌មានជាតិ
នារីវះកាត់កែសម្ផស្សបង្កើនភាពទាក់ទាញ មិនបារម្ភផលប៉ះពាល់
បច្ចុប្បន្នការវះកាត់កែសម្ភស្សមិនមែនជាបញ្ហាធំដំអ្វីនោះទេ ដោយមានសឹងតែគ្រប់ប្រទេសទៅហើយ ចំពោះការវះកាត់កែសម្ផស្ស មិនអាចផ្សាស់ប្ដូរផ្ទៃមុខបានទាំងស្រុងក៏ពិតមែន តែអាចជួយបង្កើនសោភណ័ភាពខុសពីធម្មជាតិ និងទទួលបានការទាក់ទាញជាងមុន។

តារាចម្រៀងស្រីវ័យ ៣២ ឆ្នាំកញ្ញា ដួង សុភា បានបង្ហើបឱ្យដឹងថា នាងសម្រេចចិត្តវះកាត់កែសម្ផស្សនៅលើផ្ទៃមុខ ដូចជាច្រមុះ មាត់ ត្របកភ្នែក និងថ្គាម ដោយសារចង់បានភាពស្រស់ស្អាតជាងមុន ដោយត្រូវចំណាយប្រមាណ ២ ៥០០ ដុល្លារ។ ហើយថា អំឡុងពេលនៃការវះកាត់កែសម្រស់នោះគឺមិនមានភាពឈឺចាប់អ្វីទេ ព្រោះគេបានចាក់ថ្នាំស្ពឹក ឈឺបន្តិចបន្ទួចតែប៉ុណ្ណោះ ខណៈក្រោយពីវះកាត់ពេទ្យតម្រូវឱ្យតមគ្រឿងសមុទ្រ ដូចជាបង្គា ក្ដាម និងសាច់គោ សាច់មាន់។
កញ្ញា ដួង សុភា បានរៀបរាប់ថា ដំបូងឡើយ នាងមានអារម្មណ៍ភ័យខ្លាចចំពោះការវះកាត់ ប៉ុន្តែកញ្ញាបានគិតថា វាអាចទៅតាមកន្លែងនីមួយៗដែលគ្មានជំនាញពិត ដូចនេះទាមទារឲ្យសម្រេចចិត្តឲ្យច្បាស់ជាមុនសិន ថាត្រូវជ្រើសរើសយកគ្លីនិកមួយដែរល្អ ប្រសិនបើយើងនៅក្មេងគួរកុំធ្វើ ព្រោះវាប៉ះពាល់ខ្លំាងប្រសិនជ្រើសរើសមិនបានល្អងាយរងការខាតបង់នៅថ្ងៃមុខ។

តារាសម្ដែងភាពយន្តមួយរូបទៀតគឺកញ្ញា ដាលីន ណា ដែលធ្លាប់បានវះកាត់កែសម្រស់មុននឹងអាចទទួលបានភាពស្រស់ស្អាតដូចសព្វថ្ងៃនេះ។
តារាស្រីរូបនេះប្រាប់ថា នាងមិនបានវះកាត់កែទៅលើអ្វីច្រើននោះទេ ដោយពីធម្មជាតិរបស់ខ្លួនក៏មិនអាក្រក់ដែលមិនអាចទទួលបាននោះដែរ ហេតុដូចនេះ នាងគ្រាន់តែបានកែទៅលើតែខ្ទង់ច្រមុះបន្តិចទេ។
នាងបានធ្វើវា២ដង ព្រោះមុនដំបូងមិនទទួលបានដូចអ្វីដែលចង់បាន ហើយចំពោះការចំណាយអស់ប្រមាណត្រឹម ១ ០០០ ដុល្លារ ដោយជ្រើសរើសយកគ្លីនិកមួយដែលល្អ មានស្តង់ដារបច្ចេកទេសត្រឹមត្រូវចៀសវាងមានបញ្ហាទៅថ្ងៃមុខ៕
ឌឿនចាន់ ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


