ជីវិតកម្សាន្ដ
មុខមាត់របស់តារាប្រុស K-Pop ភាគច្រើន ត្រូវគេប្រើជាគំរូសម្រាប់វះកាត់កែសម្ផស្ស
មនុស្សគ្រប់គ្នាប្រាកដជាចង់សង្ហា ចង់ស្អាត ចង់បានរូបរាងស្វែល ដើម្បីបង្កើតទំនុកចិត្តសម្រាប់ខ្លួនឯង ហើយវាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលថា បច្ចុប្បន្ននេះឧស្សាហកម្មវះកាត់នៅក្នុងប្រទេសជាច្រើនកំពុងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសកូរ៉េខាងត្បូងតែម្ដង។

មនុស្សភាគច្រើនតែងតែប្រើរូបភាពរបស់តារាល្បីមួយចំនួន ដើម្បីជាការបំផុសគំនិតសម្រាប់ការវះកាត់កែសម្ផស្ស។ ថ្មីៗនេះ ការស្ទង់មតិមួយត្រូវបានធ្វើឡើងដើម្បីមើលថា តើតារាប្រុស K-Pop ណាខ្លះត្រូវបានប្រើប្រាស់ជាគំរូសម្រាប់ការវះកាត់កែសម្ផស្ស។ ក្នុងចំណោមជម្រើសកំពូលៗមានដូចជាតារាប្រុស Jin, V ក្រុម BTS, Cha Eun Woo ក្រុម ASTRO, Sungjae ក្រុម BTOB និង Sehun សមាជិក EXO ។
យ៉ាងណាមិញ វេជ្ជបណ្ឌិត Choi Hyun ដែលជាគ្រូពេទ្យវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េខាងត្បូងដ៏ល្បីល្បាញ បាននិយាយអំពីតារាប្រុសៗវ័យក្មេងមានដូចជា Jin និង Cha Eun Woo ពួកគេមានផ្ទៃមុខសមនឹងសមាមាត្រល្អ ក៏ប្រភេទដែលធ្វើឲ្យពួកគេលេចធ្លោខ្លាំង រហូតក្លាយជាបុរសដែលមានគេចង់បានមុខមាត់ដូច។

លើសពីនេះ សូម្បីតែ V និង Cha Eun Woo សុទ្ធតែមានមុខស្រទន់ មានស្នាមញញឹមស្រស់ស្អាតទាក់ចិត្តអ្នកជុំវិញ ដែលភាគច្រើនប្រុសៗនិយមចង់បានទម្រង់មុខបែបនេះ ហើយថែមទាំងបញ្ចាក់ច្បាស់ៗទៀតថា មានហុងស៊ុយខ្លាំងទៀតផង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chen សមាជិកក្រុម EXO ប្រកាសរៀបអាពាហ៍ពិពាហ៍ ក្រោយរួមរស់ជាមួយភរិយា ៣ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


