Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ នាពេលបច្ចុប្បន្ននេះ ការកែសម្ផស្សមានភាពសម្បូរបែបខ្លាំងណាស់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ការកែសម្ផស្សនាពេលបច្ចុប្បន្ននេះ មានភាពសម្បូរបែបខ្លាំងណាស់ ហើយថ្មីៗនេះ សម្ដេច ទទួលបានព័ត៌មានថា មានស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីវះកាត់កែដើមទ្រូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី ៧ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច បានទទួលព័ត៌មានពាក់ព័ន្ធនឹងករណីស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីវះកាត់កែដើមទ្រូង តែដល់ពេលនេះមិនដឹងវិវត្តន៍ដល់ណានោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នាពេលបច្ចុប្បន្ននេះ ការកែសម្ផស្សមានភាពសម្បូរបែបខ្លាំងណាស់ ដោយមិនដឹងថា ថ្ងៃក្រោយនឹងវវិត្តន៍ទៅបែបណាទៀតនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយករណីដែលកើតឡើង ខ្ញុំមិនដឹងថា តើវាដល់ណាហើយទេ ករណី កែសម្ពស្សនោះ ហើយទៅវះនៅណាស្លាប់មនុស្សនោះ តើអាហ្នឹងរឿងពិតដល់ណា ខ្ញុំក៏មិនទាន់បានទទួលនូវរបាយការណ៍ ក្រៅតែពីការផ្សព្វផ្សាយតាមសារព័ត៌មាននោះ»។

គួររំលឹកថា កាលពីយប់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣កន្លងទៅនេះ មានការភ្ញាក់ផ្អើលក្រោយពីស្ត្រីម្នាក់ បានស្លាប់ ក្នុងមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ M25 បន្ទាប់ពីស្ត្រីរូបនោះ បានវះកាត់កែដើមទ្រូង។ ក្រោយមកមួយថ្ងៃ ក្រសួងសុខា ភិបាល បានចេញសេចក្ដីសម្រេច បិទមជ្ឈមណ្ឌលកែសម្ផស្សនេះ តែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម