ព័ត៌មានអន្ដរជាតិ
នារីចិនម្នាក់ ស្លាប់ក្រោយវះកាត់កែសម្ផស្ស៦កន្លែងលើរាងកាយ ក្នុងពេលដំណាលគ្នា
ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Liu បានស្លាប់ ក្រោយទទួលការវះកាត់កែសម្ផស្សចំនួនប្រាំមួយន្លែងផ្សេងគ្នាលើរាងកាយ ក្នុងរយៈពេល ២៤ ម៉ោង។ បន្ទាប់ពីខ្ចីប្រាក់ចំនួន ៥ ៦០០ដុល្លារ នាងបានទៅវះកាត់នៅគ្លីនិកមួយក្នុងទីក្រុងណាននីង ប្រទេសចិន។
ការចាប់ផ្ដើមដំបូង នាងទទួលការវះកាត់ត្របកភ្នែកពីរជាន់ និងច្រមុះ ដែលចំណាយពេល ៥ ម៉ោង។ ក្រោយមក នាងបានបូមខ្លាញ់នៅគល់ភ្លៅនិងក្បាលពោះ។ នៅព្រឹកបន្ទាប់ ខ្លាញ់ត្រូវបានចាក់ចូលទៅក្នុងមុខ និងសុដន់របស់នាងវិញ។
យ៉ាងណា នៅពេលសេវាកម្មដែលនាងបានធ្វើរួចរាល់ គ្រូពេទ្យបានអនុញ្ញាតិឲ្យនាងចាកចេញទៅផ្ទះ។ យ៉ាងណាក៏ដោយ ស្រាប់តែនាងដួលសន្លប់ក្នុងគ្លីនិកភ្លាមៗ។ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ នាងក៏ទទួលមរណភាពនៅថ្ងៃនោះតែម្ដង ។ មូលហេតុនៃការស្លាប់គឺជំងឺស្ទះផ្លូវដង្ហើមស្រួចស្រាវ ដែលបណ្តាលមកពីស្ទះសរសៃឈាមសួតដោយសារដុំពក។
ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសាររបស់នាងរួមទាំងប្តីនិងកូនៗ បានប្ដឹងទៅគ្លីនិកទាមទារសំណង។ ដំបូងឡើយ តុលាការបានសម្រេចឲ្យគ្លីនិកទទួលខុសត្រូវទាំងស្រុង និងបង្គាប់ឲ្យសងជំងឺចិត្តជាង ១៤ម៉ឺនដុល្លារ។ ទោះបីជាយ៉ាងណា បន្ទាប់ពីបណ្តឹងឧទ្ធរណ៍ សាលក្រមត្រូវបានកែសម្រួលមកសល់ត្រឹម ៨ម៉ឺនដុល្លារ ដោយសារស្ថានភាពរាងកាយរបស់នាងខ្សោយ ក៏អាចរួមចំណែកដល់ការស្លាប់ផងដែរ។
យ៉ាងណាមិញ ស្ថានភាពមួយនេះទទួលបានការចាប់អារម្មណ៍លើអ៊ីនធឺណិតយ៉ាងច្រើនកុះករ អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិរិះគន់ភាពគ្មានវិជ្ជាជីវៈនៅក្នុងអនុវត្តការវះកាត់កែសម្ផស្ស ជាពិសេសពាក់ព័ន្ធនឹងស្រ្តីរូបនោះប្រើពេលត្រឹម២៤ម៉ោង ហើយមកវះកាត់ដល់ទៅ៦ កន្លែងផ្សេងគ្នាលើរាងកាយ។
មិនត្រឹមប៉ុណ្ណឹងទេ អ្នកខ្លះបានចោទសួរទៅកាន់តើគ្លីនិកថា មិនមានសុភវិនិច្ឆ័យច្បាស់លាស់ ពួកគេមិនបានគិតពីហានិភ័យនៃផលវិបាក ជាពិសេសការបូមខ្លាញ់ពីគល់ភ្លៅ ដែលអាចនាំឲ្យកកឈាមបានយ៉ាងងាយ។ យ៉ាងណា ឧប្បត្តិហេតុសោកនាដកម្មគឺជាការរំលឹកពីការធ្វេសប្រហែស ដែលអាចបណ្តាលមកពីការអនុវត្តខុសច្បាប់ ឬគ្មានអាជ្ញាប័ណ្ណរបស់ហាងវះកាត់កែសម្ផស្ស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីអង់គ្លេសម្នាក់ ក្រោយកើតមហារីកប្រាប់រោគសញ្ញា ៤ គួរតែសង្កេតលើរាងកាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


