Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន ចង់ធ្វើការដោយផ្ទាល់ជាមួយដៃគូបរទេស ដោយមិនចង់ធ្វើការតាមបណ្ដាញសារព័ត៌មានទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ​នា​យករដ្ឋមន្ត្រី​នៃកម្ពុជា​ បានលើកឡើងយ៉ាងដូច្នេះ គឺនៅ​​ក្នុងពិធីចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង​ ២​ពាន់នាក់ ​នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានថ្លែងថា «ខ្ញុំចង់ធ្វើការជាមួយគ្នា ដោយ​មិនចង់ធ្វើការ​តាមសារ​ព័ត៌មានទេ។ អ្វីដែលខ្ញុំគួរខ្លាចជាមួយដៃគូបរទេស គឺខ្ញុំខ្លាចគេធ្វើការតាមរបៀបធ្វើការ តាមសារព័ត៌មាន»។

សម្តេចតេជោអះអាងថា សម្តេច​កំពុង​ត្រៀមសួរជាមួយមនុស្សម្នាក់ ដែលនឹងជួបសម្តេច​​នៅខែកក្កដា​​ ខាងមុខ ដែលនិយាយថា អំឡុងពេលប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ កម្ពុជា​បានចាប់មនុស្សប្រមាណ​ ៧០០នាក់។ សម្តេចតេជោ នឹងសួរបុគ្គលរូបនោះថា អ្នក​​ឯង​បានព័ត៌មានពីណា? ព្រោះនៅពេលជួបគ្នាតាមវីដេអូ Conference ម្នាក់នោះ​បាននិយាយម្ដងហើយ។ ប៉ុន្តែសម្តេច បាន​កែតម្រូវ ស្រាប់តែនៅហ្សឺណែវ បែរជានិយាយទៀត។

សម្តេចតេជោ ហ៊ុន សែន ​អះអាងថា «បើអ្នកឯងនិយាយថា ខ្ញុំទទួលបានតាមសារព័ត៌មាន ខ្ញុំនឹងចង្អុលមុខអ្នកឯងថា អ្នកឯងមិនទាន់ចេះធ្វើការ។ មានមនុស្ស​​ ៧០០នាក់មកពីណា ដែលត្រូវ​ចាប់ខ្លួន ទាក់​ទង​ច្បាប់ ស្តីពី កូវីដរបស់កម្ពុជា។ ម្នាក់ៗ ​គិតតែនាំគ្នាសម្រុកទៅចាក់វ៉ាក់សាំង»។​

​សម្តេចតេជោ​ ហ៊ុន សែន បានលើកឡើងទៀតថា «ធ្វើការ​ជាមួយគ្នា អាចសួរគ្នាបាន ហេតុអ្វី​បានជាយកតាម​ព័ត៌មាន? ​​អាធុនហ្នឹង​ ខ្ញុំអត់​លេង​ចូល​ជា​មួយទេ អញ្ចឹងបានខ្ញុំអត់រណបទេ ប្រាប់ឲ្យហើយៗ ការ​ទូត​ត្រូវតែស្មើភាពគ្នា និយាយគ្នាឲ្យច្បាស់ ពីព្រោះ​នេះ​​ជារដ្ឋអធិបតេយ្យភាព​ ​ដែលមានការទទួលខុសត្រូវ។ ឥឡូវអ្នក​និយាយ ប្រជាជនរាប់លាននាក់ចាំតែបះបោរ​ បោកកងទ័ពរាប់ម៉ឺននាក់រង់ចាំតែបះបោរ​ ហើយឥឡូវបះពីអង្កាល់ៗ គេនៅឯនេះ គេរក្សាសន្តិភាពរបស់គេ។ តម្លៃនៃ​សន្តិភាពនេះ វាផ្ដល់ឲ្យយើងគ្រប់យ៉ាង របររកស៊ី រៀនសូត្រ ការបោះឆ្នោតឆ្នោត យើងធ្វើបាន ខ្ញុំចេះតែឆ្ងល់»៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម