កីឡា
លោក Conor Nestor បង្ហើបថាកីឡាករបរទេសថ្មី ត្រូវការសម្របខ្លួនបន្តិចទៀតមុនលីគមកដល់
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីពេលថ្មីៗនេះទើបតែបានប្រកាសចុះកុងត្រាកីឡាករកូតាបរទេសថ្មី សញ្ជាតិអេស្ប៉ាញឈ្មោះ Víctor Blasco លេងក្នុងតំណែងជាខ្សែបម្រើស្លាប។

ក្រោយចុះហត្ថលេខា ក៏ដូចជាបានបង្ហាញខ្លួនក្នុងការប្រកួតមួយចំនួនជាមួយក្លិបនៅប្រទេសម៉ាឡេស៊ី រួចមក លោក Conor Nestor គ្រូបង្វឹករបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថា Víctor Blasco ត្រូវការសម្របខ្លួនបន្តិចទៀតមុនពានរង្វាន់ខេមបូឌានព្រីមៀរលីគមកដល់។
លោក Conor Nestor បានប្រាប់ ‘កម្ពុជាថ្មី’ ថា «គាត់នឹងត្រូវការពេលវេលាបន្តិចដើម្បីសម្របខ្លួន ព្រោះនៅប្រទេសហុងឌូរ៉ាស លីគរបស់គេទើបតែនឹងបញ្ចប់នៅដើមខែឧសភា ដូច្នេះគាត់ត្រូវតែតាមសម្របជាមួយកម្រិតនៃកាយសម្បទារបស់ក្រុមយើង។ ពេលគាត់ធ្វើបែបនេះ គាត់អាចមានឥទ្ធិពលខ្លាំង។»

នៅពេលសួរថាតើ Víctor នឹងអាចមកនូវការផ្លាស់ប្ដូរអ្វីខ្លះដល់ក្រុម? លោក Conor បានឆ្លើយតបថា «រៀងសំខាន់ដំបូងបង្អស់គឺគាត់ចង់នៅទីនេះ គាត់បានកាត់បន្ថយប្រាក់ខែដើម្បីមករកយើង ពីព្រោះគាត់ជឿថាយើងអាចអភិវឌ្ឍគាត់ ហើយគាត់ជឿថាគាត់អាចជួយក្លិបសម្រេចបានអ្វីៗនៅលើទីលាន។ គាត់បានទទួលការហ្វឹកហាត់នៅ Barcelona ដូច្នេះអ្នកអាចរំពឹងថាសមត្ថភាពបច្ចេកទេសរបស់គាត់គឺអស្ចារ្យណាស់។
កីឡាករ Victor Blasco Llorens នឹងចូលរួមជាមួយ ក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីគេទើបតែចែកផ្លូវគ្នាជាមួយក្លិប CDS Vida ក្នុងលីគទី ១ របស់ប្រទេសហុងឌុយរ៉ាស។
Victor Blasco កើតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ គេមានកម្ពស់ ១.៧៨ម៉ែត្រ និងលេងក្នុងតួនាទីជាខ្សែបម្រើស្លាប៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេដ្ឋកិច្ច៧ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម២៤ ម៉ោង agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


