ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅឥណ្ឌា និងបង់ក្លាដែស សម្លាប់មនុស្សច្រើននាក់ និងរាប់លានទៀតកំពុងជាប់គាំង
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា ព្យុះមូសុងនៅបង់ក្លាដែស និងឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់ ហើយទឹកជំនន់បានបំផ្លិចបំផ្លាញផ្ទះសម្បែង ដោយធ្វើឲ្យមនុស្សរាប់លាននាក់ផ្សេងទៀត កំពុងជាប់គាំង។
ទន្ទឹមនោះ ភ្លៀងបានបន្តធ្លាក់ឥតឈប់ឈរ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ដោយបានជន់លិចតំបន់ភាគឦសាននៃប្រទេសបង់ក្លាដេស ហើយកងទ័ពត្រូវបានដាក់ពង្រាយ ដើម្បីជម្លៀសគ្រួសារដែលត្រូវបានកាត់ផ្ដាច់ចេញពីសហគមន៍ជិតខាង។ ចំណែកសាលារៀនក្លាយទៅជាជម្រកសង្គ្រោះសម្រាប់ផ្ទះភូមិទាំងមូល ដែលត្រូវជន់លិចក្នុងរយៈពេលប៉ុន្មានម៉ោង ដោយទឹកទន្លេដែលបានបាក់ច្រាំងទន្លេភ្លាមៗ។
លោក Lokman ជាអ្នករស់នៅក្នុងភូមិ Companiganj បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “ភូមិទាំងមូលបានស្ថិតនៅក្រោមទឹកនៅព្រឹកថ្ងៃសុក្រ ហើយយើងទាំងអស់គ្នាបានជាប់គាំង។ បន្ទាប់ពីរង់ចាំពេញមួយថ្ងៃនៅលើដំបូលផ្ទះ អ្នកជិតខាងម្នាក់បានជួយសង្គ្រោះយើង ដោយទូកបណ្ដោះអាសន្ន។ ម្តាយរបស់ខ្ញុំបាននិយាយថា គាត់មិនដែលឃើញទឹកជំនន់បែបនេះទេ ពេញមួយជីវិតរបស់គាត់”។
ដោយឡែក មេប៉ូលីសម្នាក់ទៀតក្នុងតំបន់ លោក Mizanur Rahman បាននិយាយថា រន្ទះដែលបង្កឡើងដោយព្យុះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១ នាក់ ចាប់តាំងពីរសៀលថ្ងៃសុក្រ។ ក្នុងចំណោមពួកគេ មានកុមារបីនាក់ដែលមានអាយុចន្លោះពី ១២ ទៅ១៤ឆ្នាំ។ ខណៈមនុស្ស៤នាក់ផ្សេងទៀត បានស្លាប់ នៅពេលដែលការរអិលបាក់ដីបានវាយប្រហារផ្ទះនៅលើភ្នំរបស់ពួកគេ នៅក្នុងទីក្រុងកំពង់ផែ Chittagong ។
គួរបញ្ចាក់ថា ទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែស កាន់តែអាក្រក់ទៅៗនៅព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីការសង្គ្រោះបណ្តោះអាសន្នពីភ្លៀងកាលពីរសៀលនោះ។ ខណៈក្រុមអ្នកព្យាករណ៍បាននិយាយថា ទឹកជំនន់ត្រូវបានកំណត់ថា នឹងកាន់តែអាក្រក់ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសបង់ក្លាដែស និងនៅភាគឦសាននៃប្រទេសឥណ្ឌា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេវិទ្យាស្ថានឱសថមួយរបស់ ឥណ្ឌា ក្លាយជាមហាសេដ្ឋីមានជាងគេបំផុត ក្នុងឆ្នាំ ២០២២

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ