Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា EU ចង់ឲ្យ អ៊ុយក្រែន ចូលជាសមាជិកព្រោះ ទីក្រុងវ៉ាស៊ីនតោន និង ព្រុចសែល​ ចង់ឲ្យមានអរិភាព ជាបន្ត

បានផុស

នៅ

ប្រធានសភារុស្ស៊ីបាននិយាយថា អ៊ុយក្រែន មិនមែនជាបេក្ខភាពដ៏ស័ក្តិសមសម្រាប់ សមាជិកភាពសហភាពអឺរ៉ុប (EU)​ នោះទេ។

លោក Viacheslav Volodin បានសរសេរនៅលើ Telegram ថា “អំពើពុករលួយ ឧក្រិដ្ឋកម្មដ៏ច្រើនសន្ធឹកសន្ធាប់ អំណាចផ្តាច់ការ និងសេដ្ឋកិច្ចអន្តរាយ គឺជាលក្ខណៈរបស់អ៊ុយក្រែនសម័យទំនើប។ អឺរ៉ុបក៏យល់ពីរឿងនេះផងដែរ ប៉ុន្តែបំណងប្រាថ្នារបស់ពួកគេ គឺគ្រាន់តែចង់ធ្វើឲ្យរុស្ស៊ីចុះខ្សោយប៉ុណ្ណោះ”។

ប្រធានសភារុស្ស៊ីលោក Viacheslav Volodin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Volodin បន្តថា សហភាពដែលមាន ២៧ ប្រទេសមួយនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ឋានៈជាបេក្ខជនអ៊ុយក្រែន ពីព្រោះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែល​ ចង់ឲ្យមានអរិភាព ជាបន្ត។

លោកអះអាងថា “លទ្ធផលសម្រាប់អ៊ុយក្រែននឹងសោកសៅ។ មជ្ឈមណ្ឌល​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ នឹង​ត្រូវ​ផ្ទេរ​ជា​ផ្លូវ​ការ​ទៅកាន់ទី​ក្រុងព្រុចសែល។ ទីបំផុត អ៊ុយក្រែន ​នឹង​បាត់បង់​ឯករាជភាព​របស់​ខ្លួន”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រុស្ស៊ី ក្លាយជា ប្រទេស ផ្គត់ផ្គង់ ប្រេង ធំជាងគេ របស់ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

Sokha Hotels

ព័ត៌មានពេញនិយម