KPT+
មូលហេតុជនជាតិជប៉ុនសម័យមុន និយមធ្មេញខ្មៅស្ទើរតែគ្រប់គ្នា
ប្រពៃណី Ohaguro ជាទំនៀមទម្លាប់របស់ជនជាតិជប៉ុន ដែលនិយមធ្វើធ្មេញឱ្យខ្មៅ អស់ជាច្រើនសតវត្សរ៍មកហើយ ព្រោះគេចាត់ទុកវាជាស្តង់ដារសម្រស់ គួរឱ្យបេតី។

នៅក្នុងប្រទេសជប៉ុន ការធ្វើធ្មេញខ្មៅត្រូវបានរកឃើញដំបូងបំផុតនៅដើមសម័យ Kofun ចន្លោះឆ្នាំ ៣០០ ទៅ ៥៣៨។ សាកសពរបស់មនុស្សដែលជីកបានពីសម័យនោះ ឬគេហៅថា haniwa ត្រូវគេរកឃើញដានធ្មេញខ្មៅពីឆ្អឹងរបស់ពួកគេ។
យោងតាមឯកសារប្រវត្តិសាស្ត្រ ហេតុផលចម្បងមួយដែលជនជាតិជប៉ុនជំនាន់មុនប្រកាន់ប្រពៃណី Ohaguro ដោយសារគេចាត់ទុកវាជាភាពស្រស់ស្អាតបំផុត ដូច្នេះហើយទើបបានជាមនុស្សសម័យមុននិយមធ្វើធ្មេញសឹងគ្រប់គ្នា មិនថាស្រីឬប្រុសនោះទេ។

ពួកជំទង់ប្រុសស្រី ដែលភាគច្រើនមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ តែងលាបពណ៌ធ្មេញឱ្យខ្មៅ ដើម្បីបង្ហាញថាពួកគេបានក្លាយជាមនុស្សពេញវ័យ ឬបង្ហាញពីភាពចាស់ទុំ។ ហើយនៅចុងសម័យ Heian កំលុងឆ្នាំ ៧៩៤ ដល់ ១១៨៥ ប្រពៃណី Ohaguro ត្រូវបានកូនៗរបស់ពួកអភិជនដែលពេញវ័យនិយមធ្វើតាមដែរ។
លុះក្នុងអំឡុងសម័យ Edo របស់ប្រទេសជប៉ុន ចន្លោះឆ្នាំ ១៦០៣ ដល់ ១៨៦៨ ប្រពៃណី Ohaguro ត្រូវបានធ្វើឡើងតៗគ្នាដោយស្ត្រីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែមិនទាំងអស់នោះទេ។

មកដល់ឆ្នាំ ១៨៧០ ប្រពៃណី Ohaguro ត្រូវបានហាមឃាត់ដោយរដ្ឋាភិបាល Meiji ហើយសិល្បៈនៃការលាបពណ៌ខ្មៅលើធ្មេញ ត្រូវបានបំបាត់ចោលស្ទើរតែទាំងស្រុង។ សព្វថ្ងៃនេះ គេអាចមើលឃើញមនុស្សធ្មេញនៅតែក្នុងរោងកុន ឬភាពយន្ត ក្នុងទីក្រុងតូក្យូប៉ុណ្ណោះ។
តាមពិត Ohaguro មិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងជប៉ុនប៉ុណ្ណោះទេ សូម្បីប្រទេសនៅអាស៊ីដូចជា ចិន ថៃ ឡាវ ឬវៀតណាម ស្ត្រី និងបុរសសម័យមុន ក៏និយមធ្វើធ្មេញខ្មៅផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្មេញច្រពើស ជាស្ដង់ដារស្រីស្អាតរបស់នារីជប៉ុន
ចុចអាន៖ អបិយជំនឿជនជាតិជប៉ុនគួរឱ្យចាប់អារម្មណ៍ គ្រប់គ្នាទំនងមិនទាន់ដឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


