ព័ត៌មានអន្ដរជាតិ
ណាតូ យកសង្គ្រាមនៅ អ៊ុយក្រែន ផ្លាស់ប្ដូរយុទ្ធសាស្រ្តដឹកនាំរៀងរាល់ ១០ ឆ្នាំម្ដង
មេដឹកនាំអង្គការណាតូកំពុងពិនិត្យមើលទៅលើសង្រ្គាមនៅអ៊ុយក្រែនដើម្បីផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ពួកគេ ជាពិសេសយកបញ្ហានេះដាក់ក្នុងការរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុង Madrid នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ។

មេដឹកនាំនៃសម្ព័ន្ធភាពបានបង្កើតគំនិតយុទ្ធសាស្ត្ររៀងរាល់ ១០ ឆ្នាំម្តង ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ បន្ទាប់ពីយុទ្ធសាស្ត្រចុងក្រោយបំផុតត្រូវបានអនុម័តនៅកិច្ចប្រជុំកំពូលទីក្រុង Lisbon ក្នុងឆ្នាំ ២០១០ ខណៈក្រុមប្រទេសបច្ចុប្បន្ននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយក្នុងទីក្រុង Madrid ដែលនឹងដឹកនាំពួកគេសម្រាប់ការផ្លាស់ប្ដូរយុទ្ធសាស្ត្ររយៈពេល ១០ ឆ្នាំខាងមុខ ។
ទន្ទឹមនោះអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងលែងពណ៌នារុស្ស៊ីជាដៃគូយុទ្ធសាស្ត្រទៀតហើយ ហើយសម្ព័ន្ធមិត្តរបស់យើងចាត់ទុករុស្ស៊ីថាជាការគំរាមកំហែងដ៏សំខាន់បំផុត និងដោយផ្ទាល់ចំពោះសន្តិសុខរបស់យើង ។

ស្របពេលជាមួយគ្នានេះ អង្គការណាតូក៏នឹងបង្កើនចំនួនកងកម្លាំងប្រុងជើងការខ្ពស់ពី ៤០,០០០ នាក់ទៅដល់ ៣០០,០០០ នាក់ដែលជាការកែកុនធំបំផុតចំពោះផ្នែកការពាររបស់សម្ព័ន្ធភាពនេះ ចាប់តាំងពីសង្គ្រាមត្រជាក់មក ។
គួរបញ្ជាក់ថា គំនិតយុទ្ធសាស្ត្រនេះនឹងដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលបង្កឡើងដោយប្រទេសចិន ហើយក៏ជាលើកដំបូងដែលមេដឹកនាំណាតូបានអញ្ជើញប្រមុខជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ឲ្យចូលរួមក្នុងកិច្ចចរចានេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តំបន់ Kaliningrad ក្លាយជាចំណុចវិបត្តិថ្មីរវាងរុស្ស៊ី និងលោកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


