Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានប្រទេសចង់បានតំបន់ Kaliningrad ប្រយ័ត្នម៉ត់ដូចក្នុងម៉ាស៊ីន កិនសាច់

បានផុស

នៅ

អនុប្រធានទីមួយនៃគណៈកម្មាធិការក្រុមប្រឹក្សាសហព័ន្ធទទួលបន្ទុកកិច្ចការបរទេសរុស្ស៊ីលោក Vladimir Dzhabarov បាននិយាយថា រុស្ស៊ីនឹងមិនបោះបង់តំបន់ Kaliningrad នោះទេ ហើយព្រមានប្រទេសលីទុយអានី និងប៉ូឡូញឲ្យដកឃ្លាពីប៉ុនប៉ងនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Vladimir Dzhabarov

ទន្ទឹមនោះលោកក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​លីទុយអានី និង​ប៉ូឡូញ​គិតហើយគិតទៀតពីការចង់បានតំបន់ Kaliningrad ព្រោះ​វាអាចនាំឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា ហើយបើកើតឡើងមែននោះ ពួកគេ​នឹង​ឃើញ​ខ្លួន​ឯងម៉ត់ដូចក្នុង​ម៉ាស៊ីន​កិន​សាច់ ។

លោក Dzhabarov បានសរសេរលើបណ្ដាញ Telegram ថា “រុស្ស៊ីគ្មានពាក្យឡើយថានឹងមិនបោះបង់ទឹកដីរបស់ខ្លួននោះ ។ អ្នកនយោបាយដែលសញ្ជឹងគិតអំពីសក្តានុពលនៃការដណ្តើមកាន់កាប់តំបន់ Kaliningrad គួរតែដឹងហើយថា អាចនាំឲ្យមានការប្រឈមមុខដាក់គ្នាខាងយោធាជាមួយរុស្ស៊ី” ។

លោក Dzhabarov ក៏បាននិយាយដែរថា ចំណែកដំណោះស្រាយការទូតចំពោះការដឹកជញ្ជូនទំនិញទៅកាន់តំបន់ Kaliningrad នៅតែអាចដំណើរការ ។

គួរបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែមិថុនា ប្រទេសលីទុយអានីបានរារាំងរុស្ស៊ីសម្រាប់ការដឹកជញ្ជូនទំនិញមួយចំនួនដែលស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅកាន់តំបន់ Kaliningrad តាមរយៈទឹកដីរបស់ខ្លួន ជាហេតុនាំឲ្យប្រទេសរុស្ស៊ី និងលោកខាងលិចប្រឈមមុខដាក់គ្នាម្តងទៀត ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការបរទេសរុស្ស៊ី និងវិមានក្រឹមឡាំងបាននិយាយម្តងហើយម្តងទៀតថា សកម្មភាពរបស់លីទុយអានីគឺខុសច្បាប់ ហើយវាក៏ជាដំណើរការផ្ទុយទៅនឹងកិច្ចព្រមព្រៀងអន្តរជាតិផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ តំបន់ Kaliningrad ក្លាយជាចំណុចវិបត្តិថ្មីរវាងរុស្ស៊ី និងលោកខាងលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម