សន្តិសុខសង្គម
អ្នកលេង TikTok ឈ្មោះ អ៊ូខុង ត្រូវឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន ពីបទញុះញង់
ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០១ ខែក ក្កដា ឆ្នាំ២០២២ បានចេញដីកាឃុំខ្លួនអ្នកលេងបណ្តាញសង្គមTik Tok ឈ្មោះ ហ៊ៅ អ៊ូខុង ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ហ៊ៅ អ៊ូខុង ភេទ ប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកញ្ញាក្រែក ខេត្តត្បូងឃ្មុំ (ជាសមាជិកគណបក្សភ្លើងទៀន) ជាម្ចាស់អាខោនដែលបានបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ ។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន(ស្មើនិងចាប់ខ្លួន)របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅលើបុគ្គលឈ្មោះ អ៊ូខុង ដែលបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម Tik Tok ថា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ -១៩ នៅខេត្តកោះកុង ។
ការចាប់ខ្លួនអ្នកលេងបណ្តាញសង្គម Tik Tok ម្នាក់នោះ ត្រូវបានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងចេញពីខេត្តបន្ទាយមានជ័យ ក្នុងពិធីទិវាមច្ឆជាតិនៅព្រឹកថ្ងៃ សុក្រ ទី ១ ខែកក្កដា ឆ្នាំ ២០២២ ស្តីពីការចាប់ខ្លួនបុរស ម្នាក់ដែលប្រើប្រាស់ TikTok ឈ្មោះថា « ហ៊ៅ អ៊ូខុង »នោះថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមានករណីស្លាប់ ដោយជំងឺកូវីដ -១៩ នៅខេត្តកោះកុង ។ សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ចេញផ្សាយបំផុសមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយនរណាក៏ ដោយដែលយកបញ្ហាកូវី ដ -១៩ មកលេងសើច គឺនឹងត្រូវចាប់ខ្លួន » ។
ក្រោយចាប់ខ្លួនបុគ្គលឈ្មោះ អ៊ូខុង ត្រូវបានកម្លាំងសមត្តកិច្ននាំមកកាន់នាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកវិទ្យា នៃអគ្គស្ន ងការដ្ឋានគរបាលជាតិ ដើម្បីបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។
លុះដល់រសៀលថ្ងៃ០១ ខែកក្កដា លោក សេង ហៀង ព្រះរាជអា ជ្ញារង នៃអយ្យការអមសាលាដំបូង បានសម្រេចធ្វើការចោទប្រកាន់អ្នកលេង Tik Tok ម្នាក់នោះជាផ្លូវការពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ពន្ធ នឹង ករណីផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គម ។
បន្ទាប់ពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ បើកការស៊ើបសួរបន្តរហូតដល់ល្ងាចថ្ងៃដដែល លោកស្រីចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារតែម្ដង ៕ មករា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


