ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីការបរទេស អាមេរិក នឹងមកប្រទេសអាស៊ានចំនួន ២ នៅសប្ដាហ៍នេះ
ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅកាន់កោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី និងទីក្រុងបាងកកប្រទេសថៃក្នុងសប្តាហ៍នេះ ។
លោក Blinken នឹងធ្វើដំណើរទៅកោះបាលីនៅថ្ងៃពុធនេះដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ខណៈដែលអ្នកនាំពាក្យលោក Ned Price បាននិយាយថា លោក Blinken នឹងពង្រឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើការជាមួយដៃគូអន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល រួមទាំងអសន្តិសុខស្បៀងអាហារ និងថាមពល ក៏ដូចជាការគំរាមកំហែងនៃការបន្តសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនជាដើម ។
លោក Price បាននិយាយថា លោក Blinken ក៏នឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ផងដែរ ខណៈនៅទីក្រុងបាងកក លោក Blinken នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha រួមជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលោក Don Pramudwinai ។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា “លោក Blinken ក៏ទន្ទឹងរង់ចាំពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងការកសាងភាពជោគជ័យនៃរបៀបវារៈកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំ ២០២២ ដែលថៃធ្វើជាម្ចាស់ផ្ទះ ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសុខភាព និងអាកាសធាតុ ក៏ដូចជាការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។
ជាចុងក្រោយលោក Ned Price បានបញ្ជាក់ថា “លោក Blinken ក៏នឹងជួបជាមួយអតីតនិស្សិតសហរដ្ឋអាមេរិក ទស្សនាមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់នាយកដ្ឋានគ្រប់គ្រងជំងឺថៃ និងទស្សនាកន្លែងស្នាក់នៅ និងមជ្ឈមណ្ឌលសុខុមាលភាពសម្រាប់ជនរងគ្រោះនៃការជួញដូរមនុស្សជាដើម” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


