ព័ត៌មានជាតិ
និស្សិតជនបទគួរត្រៀមខ្លួនបែបណា មុនសម្រេចបន្តការសិក្សានៅភ្នំពេញ?
ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ ទីក្រុងភ្នំពេញ គឺជាកន្លែងដែលនិស្សិតត្រូវមកបន្តការសិក្សានៅថ្នាក់ មហាវិទ្យាល័យទៅតាមជំនាញដែលខ្លួនចង់សិក្សា។ ការសិក្សានៅទីក្រុងភ្នំពេញ គឺមានការចំណាយច្រើន ក្នុងការស្នាក់នៅ ចំណីអាហារ និងថ្លៃបង់សាលាជាដើម ទៅតាមជំនាញនីមួយៗ និងសាលាដែលយើងជ្រើសរើសចូលរៀន។

ចំពោះអ្នកដែលមានជីវភាពធូរធារ មិនសូវមានបញ្ហាចោទប៉ុន្មានឡើយ សម្រាប់ការសិក្សានៅទីក្រុង ប៉ុន្តែអ្នកមធ្យម គួរតែគិតគូរត្រៀមទុកជាមុន ដើម្បីបានបន្តការសិក្សា និងកុំឱ្យមានបញ្ហាអស់លទ្ធភាព ឈប់រៀនពាក់កណ្តាលទី។
តើអ្វីទៅដែលយើងគួរតែស្វែងយល់ នឹងត្រៀមទុកជាមុន?
កំឡុងពេលដែលសិក្សានៅថ្នាក់វិទ្យាល័យជាពិសេសថ្នាក់ទី១២ ជាពេលដែលយើងត្រូវប្រឡងបាក់ឌុប។ យើងគូរតែត្រៀម និងស្វែងយល់ថា ការសិក្សានៅទីក្រុងភ្នំពេញ ចាំបាច់ត្រូវតែមានដឹងខ្លះៗអំពីរៀមច្បងដែលឆ្លងកាត់ការសិក្សាមុនយើង ជាពិសេសត្រូវសិក្សាពីលទ្ធភាព គ្រួសារ បើសិនចង់បន្តចូលសិក្សាថ្នាក់សកល។
អ្វីដែលគួរត្រៀមទុកនោះគឺ ថវិកា។ ថវិកា គឺជាបញ្ហាចម្បងដែលគួរតែត្រៀមទុកជាមុនឱ្យបានត្រឹមត្រូវ សម្រាប់ការសិក្សានៅក្រុងភ្នំពេញ។ ហិរញ្ញវត្ថុគ្រួសារ ត្រូវសិក្សាឱ្យបានច្បាស់លាស់ ធ្វើផែនការពីចំណាយ តើមានលទ្ធភាពទេសម្រាប់សិក្សាថ្នាក់សកលរយៈពេល ៤ឆ្នាំ។ ការត្រៀមទុកថវិកា មិនមែនពីរឬបីខែនោះឡើយ យ៉ាងតិចពីរឆ្នាំឡើងទៅ។
ការត្រៀមទុកថវិកា គឺជាកត្តាចាំបាច់ ប៉ុន្តែការស្វែងយល់ពីការស្នាក់នៅ ថ្លៃសិក្សា និងការចាយវាយផ្សេងៗ សម្រាប់រយៈពេល៤ឆ្នាំក្នុងទីក្រុង គួរតែស្វែងយល់ឱ្យបានច្បាស់លាស់ ត្រូវធ្វើផែនការហិរញ្ញវត្ថុត្រៀម សម្រាប់អ្នកមានលទ្ធភាពមកសិក្សាបន្ត។

យើងសូមណែនាំចំណុចខ្លះ ក្នុងការត្រៀមខ្លួនរបស់យុវជន៖
• ជំនាញ៖ ស្វែងយល់ឱ្យបានច្បាស់នូវជំនាញដែលយើងចង់សិក្សាថ្នាក់សកល និងជ្រើសរើសឱ្យ បានត្រឹមត្រូវតាមអ្វីដែលយើងចូលចិត្ត។
• សកលវិទ្យាល័យ៖ ក្នុងទីក្រុងភ្នំពេញ សកលវិទ្យាល័យមានច្រើន ទាំងគុណភាពការសិក្សា គឺផ្សេងៗគ្នា បូករួមទាំងថ្លៃសិក្សាផងដែរ។
• ថ្លៃសិក្សា៖ ថ្លៃសិក្សា មានតម្លៃផ្សេងគ្នា ទៅតាមជំនាញដែលយើងសិក្សា នៅតាមសកលវិទ្យាល័យ។ ឧទាហរណ៍ បើសិនជាសិក្សាជំនាញគណនេយ្យ មានសកលជាច្រើនបង្រៀនជំនាញនេះ តែថ្លៃសិក្សាក៏មានភាពខុសគ្នាដែរ។ បច្ចុប្បន្ន សិក្សាជំនាញនេះ គឺបង់ប្រមាណ ៣០០-៥០០ ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែសាលាឯកជនខ្លះ មិនក្រោមពាន់ដុល្លារឡើយក្នុងមួយឆ្នាំ។
• ការស្នាក់នៅ៖ ការស្នាក់នៅរៀនសូត្រក៏ជាក្តីបារម្ភផងដែរ។ ភាគច្រើនអ្នកដែលឡើងមកពីខេត្ត គឺស្នាក់នៅបន្ទប់ជួល។ ដោយបន្ទប់ជួលនាពេលបច្ចុប្បន្ន មានតម្លៃយ៉ាងហោចណាស់ ក៏ ៥០ដុល្លារដែរ ក្នុងមួយខែ អាស្រ័យទៅតាមតំបន់ និងប្រភេទបន្ទប់។ ចៀសវាងការចំណាយច្រើន គួរតែជ្រើសរើសស្នាក់នៅ ជាមួយមិត្ត ដែលឡើងមកពីខេត្តជាមួយគ្នា ដើម្បីជួយកាត់បន្ថយថ្លៃចំណាយ។
• ចំណាយប្រចាំថ្ងៃ៖ រស់នៅភ្នំពេញ មិនដូចជារស់នៅស្រុកស្រែឡើយ។ ជាពិសេសអ្នករស់នៅឆ្ងាយពីគ្រួសារ គឺត្រូវការចំណាយច្រើនទាំងថ្លៃអាហារប្រចាំថ្ងៃ សាំងម៉ូតូ ទឹក ភេសជ្ជៈ អាហារសម្រន់ផ្សេងៗ ជាដើម យ៉ាងហោចណាស់ ជាមធ្យមក៏ត្រូវចំណាយ ៤ម៉ឺនរៀលដែរក្នុង មួយថ្ងៃ។
នៅពេលដែលយើងបានស្វែងយល់ច្បាស់ ពីការមកស្នាក់នៅសិក្សាក្រុងភ្នំពេញ នោះយើងនឹងបានត្រៀមលក្ខណៈ ទុកជាមុនសម្រាប់សិក្សារយៈពេល៤ឆ្នាំ នៅសកល៕ នាង រតនៈ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


