Connect with us

កីឡា

យប់​​​នេះ​ U19កម្ពុជា​ ប៉ះ​​ U19​ឡាវ​ ​​លើក​​ទី​​៦​​​​ ពាន​ AFF​ U19 ​ដើម្បី​​បង្កើត​​កំណត់​​ត្រា​ថ្មី​

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ (U19) នឹង​ប្រកួត​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឡាវ​អាយុ​ក្រោម​១៩​ឆ្នាំ (U19) ​វគ្គ​សន្សំ​ពិន្ទុ​​ក្នុង​ពូល​ពាន​រង្វាន់ AFF​ U19​ Championship​ 2022 វេលា​ម៉ោង​៧​យប់ ​នៅ​កីឡដ្ឋាន​ MEDYA SENAYAN ថ្ងៃ​ទី​៧ ខែ​កក្កដា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ក្រុម​យុវជន​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ​ ក្រុម​យុវជន​កម្ពុជា​ឆ្លង​កាត់​២​ប្រកួត​​ហើយ ក្នុង​នោះ​ប្រកួត​លើក​ទី១​បាន​យក​ឈ្នះ​ក្រុម​យុវជន​សិង្ហបុរី​ដោយ​លទ្ធផល ១-០ ប៉ុន្តែ​ប្រកួត​លើក​ទី២​បាន​ចាញ់​ក្រុម​យុវជន​ម៉ាឡេស៊ី ២-១។ ចំណែក​ក្រុម​យុវជន​ឡាវ​វិញ​ទើប​តែ​ប្រកួត​បាន​១​លើក​ប៉ុណ្ណោះ​​ដោយ​បាន​យក​ឈ្នះ​​យុវជន​ទីម័រ​ខាង​លកើត​ដោយ​លទ្ធផល ២-០។

គោព្រៃ​ជំទង់​កម្ពុជា​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​សម្រាប់​ការ​ប្រកួត​ជា​មួយ​​យុវជន​ឡាវ​ថ្ងៃ​នេះ​ដើម្បី​បន្ត​ក្តី​សង្ឃឹម​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូងក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ ប្រសិន​បើ​កម្ពុជា​ចាញ់​ថ្ងៃ​នេះ នោះ​ក្តី​សង្ឃឹម​ស្តួច​ស្តើង​មែន​ទែន។ ចំណែក U19 ឡាវ​​មាន​ក្តី​សង្ឃឹម​ច្រើន​​ក្នុង​ឡើង​ទៅ​វគ្គ​បន្ទាប់​ បើ​ទោះ​ជា​ចាញ់​កម្ពុជា​ល្ងាច​នេះក៏​​ដោយ ពី​ព្រោះ​ប្រកួត​ក្រោយ​ត្រូវ​​ជួប​ក្រុម U19 សិង្ហបុរី និង U19 ​ម៉ាឡេស៊ី។ យុវជន​ឡាវ​បាន​សម្រាក​ច្រើន​ជាង​យុវជន​កម្ពុជា។

ក្រុម​យុវជន​​ឡាវ​​អាយុ​ក្រោម​១៩​ឆ្នាំ

បើ​និយាយ​ពី​ប្រវត្តិ​​ជួប​គ្នា​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF​ U19​ Championship ដែល​ត្រូវ​បាន​ដំណើ​រ​ការ​តាំង​ពី​ឆ្នាំ​២០០២​មក ក្រុម​ U19កម្ពុជា និង U19ឡាវ ធ្លាប់​ជួប​គ្នា​៥​លើក និង​មាន​កំណត់​ត្រា​ល្អ​ដូច​គ្នា។ យុវជន​កម្ពុជា​ធ្លាប់​ឈ្នះ​​យុវជន​ឡាវ​២​លើក ហើយ​យុវជន​ឡាវ​ធ្លាប់​ឈ្នះ​​​២​លើក​ និង​​​ស្មើ១​លើក។

ទោះ​ជា​យ៉ាង​ណា ក្នុង​ពាន​រង្វាន់​នេះ​ យុវជន​ឡាវ​​មាន​​ប្រវត្តិ​​ល្អ​​ជាង​យុវជន​កម្ពុជា។ យុវជន​ឡាវ​ធ្លាប់​មាន​កំណត់​ត្រា​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​៤​លើក។ ​​​ឆ្នាំ​២០០២ និង​ឆ្នាំ​២០០៥ យុវជន​ឡាវ​ឈរ​លើ​កំពូល​តារាង​ក្នុង​ពូល ហើយឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល​ទៀត។

ប្រវត្តិ​ជួប​គ្នា U19 កម្ពុជា និង U19 ឡាវ​

  • ឆ្នាំ​២០១៧ ឡាវ ១-៤ កម្ពុជា
  • ឆ្នាំ​២០១៦ កម្ពុជា ៣-០ ឡាវ
  • ឆ្នាំ​២០១៥ កម្ពុជា ០-០ ឡាវ
  • ឆ្នាំ​២០១៣ កម្ពុជា ១-៣ ឡាវ
  • ឆ្នាំ ២០០២ កម្ពុជា ១-៤ ឡាវ

តារាង​ពិន្ទុ​បណ្តោះ​អាសន្ន​ពូល B

  • U19 ឡាវ មាន​៣​ពិន្ទុ (១​ប្រកួត)
  • U19 ម៉ាឡេស៊ី មាន​៣​ពិន្ទុ (១​ប្រកួត)
  • U19 កម្ពុជា មាន​៣​ពិន្ទុ (២​ប្រកួត)
  • U19 ទីម័រ​ខាង​កើត មាន​៣​ពិន្ទុ (២​ប្រកួត)
  • U19 សិង្ហបុរី មាន០​ពិន្ទុ (២ប្រកួត)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥១ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម