KPT+
ចង់គេងលក់ស្រួលនៅពេលយប់ ត្រូវដឹងពីរបបអាហារទាំងនេះ
ហូបឆ្អែតមិនប្រាកដថា ល្អទាំងអស់នោះទេ ព្រោះរបបអាហារខ្លះមិនត្រូវតាមតម្រូវការរាងកាយ អាចធ្វើឲ្យរំខានដល់ការគេង ធ្វើឲ្យយើងជួបបញ្ហាគេងមិនលក់ គេងភ្ញាក់ៗ និងពេលខ្លះអាចគេងច្រើនដែរ តែមិនស្កប់ស្កល់។ យោងតាមការសិក្សាបានបង្ហាញថា ការញ៉ាំអាហារខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា ប្រូតេអ៊ីន កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីន A, C, D, E និង K ជាកត្ដាសំខាន់ធ្វើឲ្យរំខានការគេងបាន។

ដោយឡែក ការញ៉ាំអាហារលើសបរិមាណ លើសសារធាតុចិញ្ចឹមក៏អាចបង្កការរំខានដល់គុណភាពនៃការគេងបានដែរ។ តួយ៉ាង ការញ៉ាំអាហារដែលមានកម្រិតអ៊ីដ្រូសែនខ្ពស់ អាចឆាប់ធ្វើឲ្យយើងងុយគេង ប៉ុន្ដែក៏ធ្វើឲ្យយើងគេងភ្ញាក់ៗច្រើនដងបានដែរ។ នៅមានប្រភេទរបបអាហារខ្លាញ់ ដែលយើងញ៉ាំចូលទៅអាចបង្កការរំខានទៅដល់ប្រព័ន្ធរំលាយអាហារ ដែលត្រូវធ្វើការយូរជាងពេលធម្មតា។ កត្ដានេះនឹងធ្វើឲ្យរំខានដល់ដំណេក ធ្វើឲ្យយើងគេងមិនបានលក់ស្រួល។
អ្នកជំនាញផ្នែកសុខភាពចំណីអាហារ បានណែនាំទៅដល់អ្នកដែលជួបបញ្ហាគេងមិនលក់ អាចគិតគូរពីចំណុចចាប់ផ្ដើម នៃទម្លាប់ញ៉ាំអាហារប្រចាំថ្ងៃ ដែលអាចជៀសវាងប្រភេទអាហារមានជាតិប្រៃពេក ផ្អែមពេក ជាតិខ្លាញ់ខ្ពស់ និងជាតិអាល់កុល។ ម្យ៉ាងវិញទៀត ប្រភេទភេសជ្ជៈដែលអាចរំញោចទៅដល់ស្មារតី ដូចជាពពួកកាហ្វេអ៊ីន ក៏មិនគួរញ៉ាំច្រើនដែរ ព្រោះអាចរំញោចខួរក្បាល បញ្ជៀសអ្នកញ៉ាំពីការងុយគេងបាន។ របបអាហារមានផ្ទុកសាររធាតុនេះមិនអាចញ៉ាំជាដាច់ខាតមុនពេលគេង។
សារធាតុចិញ្ចឹមល្អៗសម្រាប់សុខភាពដំណេក
ប្រូតេអ៊ីន៖ ជាសារធាតុចិញ្ចឹមរបស់រាងកាយត្រូវការចាំបាច់ មិនអាចរំលងបាន។ សារធាតុចិញ្ចឹមនេះ ជាប្រភពនៃការបង្កើតអាស៊ីតអាមីណូមួយប្រភេទគឺ Tryptophan ដែលមានតួនាទីសម្រួលដល់អ័រម៉ូន Melatonin ជាអ័រម៉ូនសម្រួលការគេង។ យោងតាមការសិក្សាក្នុងឆ្នាំ ២០២០ បង្ហាញថា ការញ៉ាំអាហារដែលសម្បូរប្រូតេអ៊ីន និងកម្រិតអ៊ីដ្រូសែនទាប អាចជំនួយដល់សុខភាពដំណេកបានល្អ ស្ដប់ស្កល់។
ម៉ាញ៉េស្យូម៖ សារធាតុរ៉ែដ៏សំខាន់មានអត្ថប្រយោជន៍ដ៏ខ្លាំងសម្រាប់សុខភាពនៃការគេង។ វាសម្រួលដល់សរសៃប្រសាទ និង សាច់ដុំ ហើយទាក់ទងនឹងការគ្រប់គ្រងលើអ័រម៉ូននៃការគេង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយរាងកាយរក្សាកម្រិតវីតាមីន D ក្នុងរាងកាយ។ ភាគច្រើនអ្នកដែលមិនមានសារធាតុ ម៉ាញេស្យូម ឬខ្វះ អាចប្រឈមបញ្ហាគេងមិនលក់ ព្រោះសារធាតុប្រភេទនេះ មិនត្រូវបានផលិតនៅក្នុងខ្លួនយើងនោះទេ វាមាននៅក្នុងប្រភេទរបបអាហារដែលយើងបានញ៉ាំ។
សារធាតុចិញ្ចឹមល្អៗសម្រាប់សុខភាពដំណេក
ប្រូតេអ៊ីន៖ ជាសារធាតុចិញ្ចឹមរបស់រាងកាយត្រូវការចាំបាច់ មិនអាចរំលងបាន។ សារធាតុចិញ្ចឹមនេះ ជាប្រភពនៃការបង្កើតអាស៊ីតអាមីណូមួយប្រភេទគឺ Tryptophan ដែលមានតួនាទីសម្រួលដល់អ័រម៉ូន Melatonin ជាអ័រម៉ូនសម្រួលការគេង។ យោងតាមការសិក្សាក្នុងឆ្នាំ ២០២០ បង្ហាញថា ការញ៉ាំអាហារដែលសម្បូរប្រូតេអ៊ីន និងកម្រិតអ៊ីដ្រូសែនទាប អាចជំនួយដល់សុខភាពដំណេកបានល្អ ស្ដប់ស្កល់។

ម៉ាញ៉េស្យូម៖ សារធាតុរ៉ែដ៏សំខាន់មានអត្ថប្រយោជន៍ដ៏ខ្លាំងសម្រាប់សុខភាពនៃការគេង។ វាសម្រួលដល់សរសៃប្រសាទ និង សាច់ដុំ ហើយទាក់ទងនឹងការគ្រប់គ្រងលើអ័រម៉ូននៃការគេង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយរាងកាយរក្សាកម្រិតវីតាមីន D ក្នុងរាងកាយ។ ភាគច្រើនអ្នកដែលមិនមានសារធាតុ ម៉ាញេស្យូម ឬខ្វះ អាចប្រឈមបញ្ហាគេងមិនលក់ ព្រោះសារធាតុប្រភេទនេះ មិនត្រូវបានផលិតនៅក្នុងខ្លួនយើងនោះទេ វាមាននៅក្នុងប្រភេទរបបអាហារដែលយើងបានញ៉ាំ៕
ចុចអាន៖៣ វិធី ព្យាបាលការងងុយគេង ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច
ចុចអាន៖ហេតុអ្វីអ្នកខ្លះញ៉ាំហឹរហើយរាគ ប៉ុន្តែខ្លះ មិនអីទៅវិញ?
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


