ជីវិតកម្សាន្ដ
នាយ ក្រូច បណ្តុះកូនស្រីឲ្យដើរតាមគន្លងសិល្បៈ
អ្នកគាំទ្រកំពុងនាំគ្នាចាប់អារម្មណ៍ក្រោយ ពេលតារាកំប្លែងល្បីឈ្មោះនាយ ក្រូច បានបង្ហាញមុខកូនស្រីរបស់ខ្លួន ដែលមានវ័យពេញក្រមុំយ៉ាងស្រស់ស្អាត។ ម្យ៉ាងទៀងរឿងដែលគេកាន់តែនឹក ស្មានមិនដល់នោះគឺកូនស្រីនាយ ក្រូច ថែមទាំងមានដុងសិល្ប:ទៀតផង។

តួយ៉ាងថ្មីៗនេះនាយ ក្រូច កាន់តែពញ្ញាក់អារម្មណ៍របស់អ្នកគាំទ្រថែមទៀត បន្ទាប់ពីឃើញលោកបានទម្លាយរូបភាពកូនស្រីជាទីស្រឡាញ់របស់ខ្លួន នៅលើបណ្តាញសង្គមឲ្យមហាជនបានឃើញគ្រប់គ្នា។ កូនស្រីរបស់តារាកំប្លែងនាយ ក្រូច ក៏ត្រូវបានគេដឹងថា មានដុងក្នុងវិស័យសិល្បៈផងដែរ ខណៈនាយ ក្រូច កំពុងខិតខំបណ្តុះកូនស្រី ដើម្បីចេញរកលុយក្នុងអាជីពសិល្បៈសព្វថ្ងៃ។

បើតាមការបញ្ជាក់ឲ្យដឹងពីនាយក្រូច ក្នុងនាមជាឪ ពុកបាននិយាយប្រាប់ថាកូនស្រីសំណព្វចិត្តរបស់លោកមានឈ្មោះ បឿន សុបុនបញ្ញា។ ខណៈពេលនេះលោកក៏បានដឹកដៃកូនស្រីចេញរកលុយជាមួយគ្នា ក្នុងកម្មវិធីមង្គលការ ដែលនាងមានជំនាញផ្នែករាំរបាំអបអរក្នុងកម្មវិធីមង្គលនោះផងដែរ។ យ៉ាងមិញនាយ ក្រូច មិនទាន់បញ្ជាក់ទេថា កូនស្រីលោកមានអាយុប៉ុន្មានទេ។

សូមបញ្ជាក់ដែរថា នាយក្រូច គឺជាតារាកំប្លែងស្ថិតក្នុងក្រុមនាយ ពែកមី ដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមជ្ឈដ្ឋានមហាជនគ្រប់យុវវ័យ។ បច្ចុប្បន្នទេពកោសល្យកំប្លុកកំប្លែងរបស់នាយ ក្រូច កាន់តែទទួលបានការគាំទ្រ និងទាញការចាប់អារម្មណ៍គាំទ្រពីមហាជនជាច្រើនទាំងក្នុងនិងក្រៅប្រទេស៕

អត្ថបទ៖ ចាន់រ៉ា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


